samsung-banner
adverise with khmeread

រថយន្ត​ធំ​បើក​បុក​ម៉ូតូ​របួសធ្ងន់​បុរស​ម្នា​ក់នៅ​ក្រុង​តាខ្មៅ

Unnamed %282%29

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​២៧​​ ធ្នូ​ ២០១៦​វេលា​ម៉ោង​៧​ និង​១៥​នាទី នៅត្រង់ចំណុច ខាងមុខ​អនុវិទ្យាល័យ ហ៊ុន សែន​ខ្ពប​វែង លើផ្លូវ​លេខ​១១៥ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាកលេខ តាកែវ 3A-2124 អ្នកបើកបរ​ឈ្មោះ​ ង៉ុ​យ រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ភ្នំ​ថ្នក់ ឃុំ​ព្រៃ​ស្នឹ​ក ស្រុក​ទ្រាំង ខេត្តតាកែវ​ បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​។​

    មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ ​០១ ​គ្រឿង​ម៉ាក ​CITI100 ពណ៌​ក្រហម ពាក់​ស្លាកលេខ​ភ្នំពេញ ​1S-7159 (​មាន​កញ្ចក់​ និង​ពាក់មួក​សុវត្ថិភាព​) ​អ្នកបើកបរ​ឈ្មោះ ​ម៉ាន សារី ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ (​របួសធ្ងន់​) ​មាន​ទីលំនៅ​ក្នុង ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​រប​ស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។ ​មូលហេតុ​មកពី​អ្នកបើកបរ​រថយន្ត​បើកបរ​ចូល​ចំណែក​ផ្លូវ​ខាង​ម៉ូតូ​។​

    អ្នកបើកបរ​ត្រូវ​បា​ន​ឃាត់ខ្លួន រីឯ​មធ្យោបាយ​ទាំង​ ២ ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់