ល្បិចថ្មីទៀតហើយ! ចូលបន្លំលួចលុយនៅកន្លែងវេរប្រាក់ ​ Wing

    កំពង់ធំ ៖ ចោរ​ ២ ​នាក់​ប្រើល្បិច​បន្លំ​ចូល​លួច​លុយ​នៅ​កន្លែង​វេរ​ប្រាក់ ​wing អស់​ជាង​ ២ ​លាន​រៀល​កាលពី​ថ្ងៃទី​២៧ ​ធ្នូ ​២០១៦​ វេលា​ម៉ោង១១​ និង​២០​នាទី​នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ លី ណា​រ៉េត ភេទ​ស្រី អាយុ​២១​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ ២ ​នាក់​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ​ពុំ​ចាំ​ស្លាកលេខ​ឌុប​គ្នា​ម្នាក់​មក​ឈប់​នៅមុខ​កន្លែង​វេរ​លុយ Wing ​ប្រហែល​៤​ទៅ​៥​ម៉ោង​ហើយ​។ ​ពេលនោះ​ជនសង្ស័យ​ហៅ​ជនរងគ្រោះ​ឱ្យ​យក​កាត​ទូរស័ព្ទ​មក​ឱ្យ​វា​នៅ​ចិញ្ចើមថ្នល់ ១០ ដុល្លារ ដោយ​វា​កុហកថា​វា​ឈឺ​ជើង​ដើរ​មិន​រួច​ទេ​។​

    ពេលនោះ​អា​ម្នាក់​អង្គុយ​ពីក្រោយ​ចុះ​ដើរទៅ​ឈរ​នៅក្បែរ​តូប​ Wing។ ​ពេល​ជនរងគ្រោះ​ដើរ​ចេញពី​តូប​យក​កាត​ទូរស័ព្ទ​មក​ឱ្យ​អា​ម្នាក់​អង្គុយ​លើ​ម៉ូតូ រួច​ដើរ​ត្រឡប់​ទៅវិញ​បានឃើញ​គ្នា​វា​ម្នាក់​នោះ​ដើរ​ចេញពី​ក្នុង​តូប ​Wing។​

    ភ្លាមនោះ​ជនរងគ្រោះ​មានការ​សង្ស័យ​ក៏​ចូល​មើល​លុយ ទើប​ដឹងថា​បាត់​លុយ​ហើយ​ស្រែកថា​ចោរៗ ... រីឯ​ចោរ​ជិះ​មូ​តូ​ចេញ​បាត់ទៅហើយ។​

    ក្នុងករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​ម​ក​ផ្តន្ទាទោស​តាមច្បាប់៕

Wing1
adverise with khmeread
Loading ad ...