adverise with khmeread 1

អណ្តើក​យក្ស​តំណាង​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ក្រុង​ហាណូយ​បាន​លាចាក​លោក​នេះហើយ​

​    ​អណ្តើក​ប្រចាំត្រកូល​នៅ​បឹង Hoan Kiem របស់​ក្រុង​ហាណូយ​បាន​ងាប់​ហើយ​កាលពី​រសៀល​ថ្ងៃទី ១៩ ខែមករា​។ អណ្តើក​នេះ​ត្រូវបាន​ប្រទះឃើញ​ងាប់​នៅ​ម៉ោង​ប្រហែល ៤:៣០ នាទី​ដោយ​បុគ្គលិក​ដែល​មើលថែទាំ​បឹង​មួយ​នេះ​។

​    ​កាសែត Tuoi Tre (​យុវជន​) បាន​រាយការណ៍​ថា "​បន្ទាប់ពី​ឃើញ​ខ្មោច​អណ្តើក​អណ្តែត​ក្នុង​ទឹក ពួក​បុគ្គលិក​ភ្លាមៗ​បាន​អញ្ជើញ​សាស្ត្រាចារ្យ​ជី​វិ​វិទ្យា​លោក Ha Dinh Duc និង​អាជ្ញាធរ​មូលដ្ឋាន​មក​កន្លែងកើតហេតុ​ដើម្បី​ពិភាក្សា​ដំណោះស្រាយ​ជាមួយគ្នា​"​។

​    ​លោក Ha Dinh Duc គឺជា​អ្នកវិទ្យាសាស្ត្រ​វៀតណាម ដែល​បាន​ចំណាយពេល ៥ ឆ្នាំ​ស្រាវជ្រាវ និង​តាមដាន​ព័ត៌មាន​អំពី​អណ្តើក​យក្ស​នៅ​បឹង Hoan Kiem នេះ​។

​    ​កាលពី​ថ្ងៃ ២០ មករា គណៈកម្មាធិការ​ប្រជាជន​បានប្រកាស​យក​សាកសព​អណ្តើក​នេះ​មក​ដាក់​តាំងនៅ​សារៈមន្ទីរ​ជាតិ​ធម្មជាតិ​វៀតណាម ដែល​ស្ថិតក្រោម​ចំណុះ​របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​វៀតណាម​។

​    ​ក្រុម​អាជ្ញាធរ​និយាយថា អណ្តើក​នេះ​ងាប់​ដោយសារតែ​វ័យ​ជរា និង​អាកាសធាតុ​ត្រជាក់​ប្លែក​នៅ​ក្រុង​ហាណូយ​។

​    ​ការស្លាប់​របស់​អណ្តើក​និមិត្តរូប​មួយ​ក្បាល​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​តែ​ចំពោះ​អ្នកក្រុង​ហាណូយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចំពោះ​ប្រជាជន​វៀតណាម​ទូទៅ​ផងដែរ ព្រោះ​សត្វ​មួយ​នេះ​បាន​ក្លាយជា​និមិត្តរូប​រដ្ឋធានី​ហាណូយ​ជា​យូរណាស់​មកហើយ ដោយបាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​របស់​រដ្ឋធានី​មួយ​នេះ​។

​    ​អណ្តើក​នេះ​មាន​ប្រវែង​១៨៥​សង់ទីម៉ែត្រ និង​ទម្ងន់ ១៦៩ គីឡូ​៕

 

adverise with khmeread

មតិយោបល់