ញៀនថ្នាំ...​ផ្ញើ​កូនក្មេង​ឱ្យមើល​ច្របាច់ក​ស្លាប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​ឃាតកម្ម​ដោយ​ទប់​ច្រមុះ​បណ្តាល​ឱ្យស្លាប់​លើ​ទារិកា​អាយុ ៥​ ខែ​ នៅវេលា​ម៉ោង៦ ​និង​៤០​នាទី​យប់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវបាន​ប៉ូលិស​ឃាត់​សាកសួរ។​

    ប៉ូលិស​និយាយថា ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១ ​និង​៣០​នាទី រសៀល​នៅ​ចំណុច​ខុន​ដូ ក្នុង​បន្ទប់​លេខ​១០៩ ផ្លូវ​បេតុង ក្រុម​១៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ មាន​ករណី​ទា​រី​កា​ស្លាប់​។​

    តាម​ការរៀប​រាប់រប​ស់​ម្តាយ​ជនរងគ្រោះ​ឈ្មោះ ចាន់ រតនា អាយុ២៧​ឆ្នាំ បាន​បំភ្លឺ​ឱ្យ​សមត្ថកិច្ច​ពេលមក​ធ្វើ​អត្ត​ណ​សញ្ញាប័ណ្ណ​ជាមួយ​ឈ្មោះស្រីអូន នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ដោយ​ផ្ញើ​កូន​ឱ្យ​មិត្ត​ប្រុស​ឈ្មោះ កើ ហាំ​សេះ អាយុ២៨​ឆ្នាំ​មើល​។​

    ពេល​ម្តាយ​ទារក​ទៅធ្វើ​អត្ត​ណ​សញ្ញាប័ណ្ណ​ពុំបាន​ធ្វើ​ក៏​ត្រឡប់មកវិញ មកដល់​តាមផ្លូវ​ក៏បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ កើ ហាំ​សេះ ដែលជា​អ្នកមើល​កូនថា "យ៉ាងម៉េច​ហើយ​កូន​របស់ខ្ញុំ"។​ ឈ្មោះ កើ ហាំ​សេះ បាន​និយាយថា កូនស្រី​ឯង​របស់​ឯង​បាន​ស្លាប់​ហើយ។​

    ម្តាយ​ទារិកា​រងគ្រោះ​ក៏​លឺដូច្នេះ ក៏បាន​ឱ្យឈ្មោះ ស្រីអូន ជិះ​ម៉ូតូឌុប​មក​ខុន​ដូ​មុន តែ​ពេល​ស្រីអូន​មកដល់​ឈ្មោះ កើ ហាំ​សេះ ពុំបាន​បើកទ្វារបន្ទប់​ឱ្យចូល។ ​បាន​ប្រហែលជា ២០​នាទី​ក៏​ឈ្មោះ ចាន់ រតនា ដែលជា​ម្តាយ​បានមក​ដល់ ទើប​ឈ្មោះ កើ ហាំ​សេះ បើ​ទ្វារ​ឱ្យចូល ក៏​ឃើញ
​ទារិកា​នៅលើ​ដៃ​របស់​ឈ្មោះ កើ ហាំ​សេះ ជា​អ្នក​កំពុង​បី​នៅ​នឹង​ដៃ។​

    ឈ្មោះ ចាន់ រតនា ឃើញ​ដូច​នោះ ក៏បាន​លូក​យក​កូន​ពី​ដៃ​ឈ្មោះ កើ ហាំ​សេះ យកទៅ​មន្ទីរពេទ្យ កាល់​មែ​ត និង​បន្ត​យកទៅ​មន្ទីរពេទ្យ គន្ធបុប្ផាក៏​គ្រូ​បញ្ជាក់ថា​ស្លាប់​ដែរ ហើយក៏​បញ្ជូនទៅ​តម្កល់​នៅ​វត្ត​ញាណរ​ង្ស៊ី​។​

    តាម​ការ​វិភាគ​គ្រូពេទ្យ​តុលាការ និង​ការិយាល័យ​ប​ច្ចេ​ទ​វិទ្យាសាស្ត្រ ទារិកា​ស្លាប់​ដោយមាន​គេ​ទប់មាត់ បណ្តាលឱ្យ​ថប់ដង្ហើម​ស្លាប់​។​

    ក្រោយពី​ទទួលបាន​ការបំភ្លឺ ​និង​ប្រមូល​សាក្សី​បឋម​នៅ​ន្លែ​ង​កើតហេតុ សមត្ថកិច្ច​អធិការដ្ឋាន​បាន​ស្មើ​សុំ​ទៅ​លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ធ្វើការ​ឃាត់ខ្លួន​ម្តាយ​ទារិកា​ដោយ​បង្អែ​កលើ ពេល​បានទទួល​ព័ត៌មាន​ថា​កូន​ស្លាប់ បែរជា​ឱ្យឈ្មោះ ស្រីអូន មក​មុន​, បង្អែកលើ​ការសាកសួរ​ម្តាយ​បាន​សារភាពថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​, នៅក្នុង​បន្ទប់​ខុន​ដូ មាន​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​,​ ​បង្ខំ​ឱ្យ​លោក​អាចារ្យ​ភ្លុក​ដុត​សព​កូន​ទាំង​ប្រញាប់​ និង​ដោយនិយាយ​ប្រាប់​ប្រធាន​សន្តិសុខ​នៅ​ខុន​ដូ​ថា ពេល​ឃើញ​ប្តី​ខ្ញុំ​មក កុំឱ្យ​ចូល ប្រយ័ត្ន​ប៉ូលិស​ចាប់​៕​

 

Untitled 1 adverise with khmeread

មតិយោបល់