samsung-banner
adverise with khmeread

Jurgen Klopp: Liverpool នឹង Dortmund មានភាពស្រដៀងគ្នា

Klopp

          គ្រូបង្វឹកក្លឹប​ Liverpool លោក Jurgen Klopp ​បាន​បង្ហើប​ប្រាប់​ថា លោក​បានកត់សម្គាល់​ឃើញ​ពី​ភាពស្រដៀងគ្នា​រវាង​កូន​ក្រុម​របស់​លោក​នៅ​ពហុកីឡា​ដ្ឋាន Anfield និង​អតីត​ក្លឹប​ Dortmund របស់​លោក។

          គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ប្រែក្លាយ​​ក្រុម Liverpool ​របស់​លោកឲ្យ ទៅជា​ក្រុម​ខ្លាំង​មួយនៅ​រដូវ​កាល​នេះ​ហើយរហូតមកទល់ពេលនេះ Liverpool ​ចាញ់តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្រប​ខណ្ឌ PL។ 

          លោក ក្លប់ បាននិយាយថា “​យើង​មាន​បរិយាកាស​មួយ​ដែល​ល្អ ដូច​ការរំ​ពឹង​ទុកដោយ​សារតែ​មនុស្ស​គ្រប់គ្នា​នៅ​ទីនេះ។ យើង​ប្រារព្ធ​ពិធីជប់​លៀងបុណ្យ​​ណូអែលកាលពី​សប្តាហ៍​មុន ហើយ​ពិតជា​ល្អ​ណាស់​ដែល​មាន​អ្នក​ទាំង​អស់គ្នា​គាំទ្រ”។

          លោកបន្តថា “​យើង​មាន​ស្ថានភាព​ខុសប្លែក​គ្នា​ទាំង​ស្រុង​កាល​ពី​រដូវ​កាល​មុន។ វាមិនដូចគ្នា​ទេ ប៉ុន្តែ​ស្រដៀងទៅនឹង​អ្វីដែល​យើង​បាន​ធ្វើ​ជាមួយ​ក្លឹប​ Dortmund”។

លោក ក្លប់ កំពុង​ពិចារណា​រកកីឡាករ​បន្ថែម​ទៀត​នៅ​ពេល​រដូវកាល​ទិញ​ដូរ​បើក​ទ្វារ​ ខណៈ​ពេល​លោកកំពុង​ព្យាយាម​ប្រជែងយ​កតំណែង​កំពូល​ពី​ក្រុម​របស់​លោក Antonio Conte ។ 

          គ្រូបង្វឹក​អាល្លឺម៉ង់​រូបនេះ​បន្ថែមថា ការ​ធ្វើ​ឲ្យ​កីឡាករ​លេង​យល់ចិត្ត​គ្នា​ជា​ធ្លុងមួយ​គឺសំខាន់​ជាង​ការ​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ថ្មីទៅទៀត៕ 

adverise with khmeread

មតិយោបល់