ក្លឹបចិនកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធ Nikola Kalinic

          អតីត​ខ្សែប្រយុទ្ធ​ក្លឹប Blackburn កីឡាករ Nikola Kalinic កំពុងត្រូវ​បាន​ភ្ជាប់ទៅនឹង​កិច្ច​សន្យា​ផ្ទេរ​ដែល​មាន​តម្លៃ​៥០​លាន​អឺរ៉ូ​មក​កាន់​ក្របខណ្ឌ បាល់​ទាត់​ចិន Chinese Super League ។

          តាមព័ត៌មាន​ថា ក្លឹប Tianjin Quanjian បាន​ដាក់សំណើ​៤០​លាន​អឺរ៉ូ​ដើម្បី​ផ្ទេរ​​ខ្សែប្រយុទ្ធ​រូបនេះ​ប៉ុន្តែ​ត្រូវ​ក្លឹប Fiorentina បដិសេធ។ កីឡាក​ររូបនេះអាច​មាន​តម្លៃ​ទិញ​ផ្តាច់​ ៥០​លាន​អឺរ៉ូ​ក្នុងកិច្ច​សន្យា​របស់​ខ្លួន​ ហើយ​ក្លឹប​ចិន​អាចនឹង​ហ៊ានចំណាយ​ប្រាក់​​ដើម្បី​នាំ​យក​កីឡាករ​រូបនេះមក​លេងនៅ​តំ​បន់​អាស៊ី​ខាង​កើត។

          កីឡាករវ័យ​២៥ឆ្នាំ​រក​បាន​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៧​លើក​​នៅ​រដូវ​កាល​នេះ ហើយក្លឹប Aston Villa និង​ក្លឹប West Ham បាន​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ ប៉ុន្តែ​អាចនឹងបរាជ័យ​ដោយសារតែ​ក្លឹប Quanjian របស់ចិនមាន​បំណង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់៕

adverise with khmeread