អា​បេស​ន្យា​ថា​ជប៉ុន​នឹងមិន​បង្ក​សង្គ្រាមលោក​ជាថ្មី​ឡើយ អំឡុង​ទស្សនកិច្ច​ទៅកាន់​កំពង់ផែ Pearl Harbour

    ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ (Shinzo Abe) បាន​ចូលរួម​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​នៅ​កំពង់ផែ Pearl Harbour របស់​អាមេរិក​កាលពី​ថ្ងៃ​អង្គារ ដើម្បី​រំ​ឮ​ក​ដល់​អ្នកស្លាប់​ក្នុង​សង្គ្រាមលោកលើកទី ២ ហើយ​ជប៉ុន​បាន​សន្យា​នឹងមិន​បង្កឱ្យមាន​សង្គ្រាម​បែបនេះ​សាជាថ្មី​ឡើយ​។​

​    ​លោក អា​បេ​និង អូ​បា​ម៉ា​បាន​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​រំលឹក​វិញ្ញ​ណ​ក្ខ​ន្ធ USS Arizona Memorial ដែល​សាងសង់ឡើង​ដើម្បី​ជាការ​ចងចាំ​ដល់​អ្នកស្លាប់​ក្នុង​នាវាចម្បាំង​ដែល​លិច​នៅ​ទីនោះ​។ លោក អា​បេ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទីមួយ ដែល​មកកាន់​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​

​    ​នៅពេលនោះ​លោក អា​បេ ក៏បាន​និយាយ​ផងដែរ​ថា "​យើង​នឹងមិន​ឱ្យមាន​សង្គ្រាម​ដ៏​រន្ធត់​មួយ​នេះ​កើតឡើង​ម្ដងទៀត​នោះឡើយ​។ នេះ​គឺជា​ពាក្យ​សច្ចា​ជា​ឱឡារិក ដែល​ប្រជាជន​ជប៉ុន​បាន​ប្តេជ្ញា​ធ្វើ​"​។​

​    ​កំពង់ផែ Pearl Harbour គឺជា​កន្លែង​ដែល​កងកម្លាំង​អាកាស​ជប៉ុន​បាន​វាយប្រហារ​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់​កម្ទេច​នាវា គ្រាប់បែក​បំផ្ទុះ និង​យន្តហោះ​ចម្បាំង​នៅ​ព្រឹក​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៤១ ដោយ​សង្ឃឹមថា​បំផ្លាញ​អំណាច​របស់​អាមេរិក​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​

​    ​ហើយ​លោក​អូ​បា​ម៉ា​ក៏បាន​ក្លាយជា​ប្រធានាធិបតី​ទីមួយ​របស់​អាមេរិក ដែល​ទៅ​ទីក្រុង Hiroshima ជា​កន្លែង​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​ក្នុង​ឆ្នាំ ១៩៤៥  ដើម្បី​ជាការ​រំ​ឮ​កថា​សូម្បី​របួស​ដ៏​ជ្រៅ​រវាង​អាមេរិក​និង​ជប៉ុន ក៏​អាច​បើកផ្លូវ​ឱ្យមាន​មិត្តភាព​និង​សន្តិ​ភាពជា​និរន្ត​បានដែរ​៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...