ឡាន​បើក​បុក​ម៉ូតូ​ស្លាប់​គ្រូ​ពេទ្យ​ម្នាក់​នៅ​ស្វាយប៉ាក​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង៣០​នាទី​យប់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង មុខផ្ទះ​លេខ​២៥០​បេ ភូមិ​ឡ​កំបោ​ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រវាង​រថយន្ត​ និង​ម៉ូតូ​បណ្តាលឱ្យ​គ្រូពេទ្យ​ម្នាក់​ស្លាប់ ក្រោយ​បញ្ជូន​ដល់​ពេទ្យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មានឈ្មោះ ថោង សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​គ្រូពេទ្យ ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឆា​លី​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ​ច​-7888​ភព​2 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​ម៉ាក​ហ្គ្រេ​ន​តូ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ ​3B-2131​ បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​ម៉ូតូ​ឆា​លី​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​កិន​អូស​៥​ម៉ែត​ទាំង​ម៉ូតូ​និង​មនុស្ស​បណ្តាលឱ្យ​របួសធ្ងន់​ហើយ​បាន​ស្លាប់ក្នុង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាលម៉ែត​។

    សព​ជនរងគ្រោះ​ក៏​ដឹកយក​ទៅផ្ទះ​របស់ខ្លួន​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​,​ ចំណែក​យានយន្ត​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង៕​

adverise with khmeread