ឡានធំ​បុក​ជាមួយ​ម៉ូតូ​របួស​កូរ៉េ​ម្នាក់ ​និង​ខ្មែរ​ម្នាក់​

    ត្បូង​ឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨ ​ធ្នូ​ ២០១៦​នេះ​លើផ្លូវ​ជាតិ​លេខ​៧ ត្រង់ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 154-155 ស្ថិតនៅ​ភូមិ​ដំណាក់​ចារ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រវាង​រថយន្ត និង​ម៉ូតូ បណ្តាលឱ្យ​របួស​កូរ៉េ​ម្នាក់​និង​ខ្មែរ​ម្នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ក្រចេះ​3A.0459 មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​អ្នកបើកបរ​។ ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើកចូលទៅ​ទុក​ក្នុង​ឃ្លាំង​នៅជាប់​និង​កន្លែងកើតហេតុ​ហើយ​រត់​បាត់។​

    រថយន្ត​នេះ​បើក​បុក​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​ 1M.3673 បើកបរ​ដោយ​ឈ្មោះ ឃីម យូ​ជីន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ក៉ូ​រ៉េ​ខាងត្បូង (​របួសស្រាល​) បាន​ឌុប​ឈ្មោះ ទក ស៊ីថា​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម (​របួសធ្ងន់​) ក្នុងទិសដៅ បើកបរ​បញ្ច្រាសទិស​គ្នា រថយន្ត​បើកបរ​ពី​កើតមក​លិច​ហើយ​បត់​ឆ្វេង​ចូល​ឃ្លាំង ម៉ូតូ​បើកបរ​ផ្លូវត្រង់​ពី​លិចទៅ​កើត។​

    គ្រោះថ្នាក់​នេះ​បង្ក​ឱ្យ​ខូចខាត​ម៉ូតូ​មួយគ្រឿង, ​ចំណែក​រថយន្ត​មិន​ខូច។ ​មកពី​មូលហេតុ រថយន្ដបត់​ឆ្វេង​មិន​មើល​ឧបសគ្គ​បង្ក​ឱ្យ​គ្រោះថ្នាក់។​ ករណី​ខាងលើ​ប៉ូលិស​ជំនាញ ស្រុក​ត្បូងឃ្មុំ​កំពុង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី៕


 

adverise with khmeread