នាង Jane Zhang អាច​ក្លាយជា​តារាចម្រៀង​ចិន​ទីមួយ​ដែល​ច្រៀង​ជា​ភាសា​អង់គ្លេស ល្បី​លើ​សកលលោក​

    ​ចម្រៀង​ទោល​ចុងក្រោយ​របស់​នាង Jane Zhang បទ "Dust My Shoulders Off" ជា​បទ​ចម្រៀង​ផ្ដល់នូវ​អារម្មណ៍ល្អ​ផលិតឡើង​ដោយ Timbaland អាច​នាំឱ្យ​តារាចម្រៀង​ប៉ុប​របស់​ចិន​រូបនេះ​ឈាន​ជើង​ចូល​ឆាក​អន្តរជាតិ​បាន​។​

​    ​ចម្រៀង​ទោល​នេះ​គឺជា​អាល់​ប៊ុ​ម​ជា​ភាសា​អង់គ្លេស​ដំបូង​របស់​នាង Zhang ដែល​ចេញលក់​នៅក្នុង​ខែមេសា​បានទទួល​អ្នកមើល​ក្នុង​បណ្ដាញ​យូ​ធូប​រហូត​ទៅដល់​ជាង ៧ លាន​ដង និង​ជាប់​ក្នុង​លេខ ៥ ក្នុង​តារាង iTunes និង​ជា​តារាចម្រៀង​ចិន​ដំបូង​មកពី​ចិន​ផងដែរ​។​

​    ​ក្នុង​ចម្រៀង​នោះ​ក៏បាន​បង្ហាញ​ស្នាដៃ​សិល្បៈ​ល្បី​ដូចជា The Scream របស់លោក Edvard Munch និង Girl with a Pearl Earring របស់លោក Johannes Vermeer ផងដែរ​។​

​    ​នាង​បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​វេ​ប​សាយ BBC ថា "​ខ្ញុំ​គឺជា​តារាចម្រៀង​ចិន​ម្នាក់ ប៉ុន្ដែ​ចម្រៀង​មួយ​នេះ​មាន​គោលដៅ ដើម្បី​ទទួលបាន​អ្នកមើល​ដែល​ចេះ​ភាសា​អង់គ្លេស​។ វីដេអូ​នេះ​ត្រូវការ​នូវ​អ្វីមួយ​ដែល មនុស្ស​មាន​វប្បធម៌​ផ្សេងគ្នា​អាច​យល់បាន​"​។​

​    ​ប៉ុន្ដែ​ក្នុង​វីដេអូ​ភាគច្រើន​បង្ហាញ​ពី​សិល្ប​ប្រពៃណី​ចិន​។ នេះ​បើ​យោងតាម​អ្នកដឹកនាំ​តៃវ៉ាន់ Liao Jenshuai​។​

​    ​ដោយឡែក អតីត​ប្រធាន​ក្រុមហ៊ុន EMI ក្នុងប្រទេស​ចិន Joanna Huang បាន​និយាយថា​កំណត់ត្រា​ក្រុមហ៊ុន​អាស៊ី​បាន​ប៉ុនប៉ង​ដើម្បី​បំបែក​ទីផ្សារ​អន្តរជាតិ​ដោយ​ការជួល​ផលិតករ​ដែល​គេ​ស្គាល់​ច្រើន​និង​ចេញ​ចម្រៀង​ជា​ភាសា​ស​អង់គ្លេស ប៉ុន្ដែ​គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ​។​

​    ​នាង​ជឿថា​ការរួមបញ្ចូល​គ្នា​នូវ​វប្បធម៌​ចម្រុះ​ទៅក្នុង​ចម្រៀង​នេះ​អាចជា​គន្លឹះ​មួយ ដើម្បីឱ្យ​តារាចម្រៀង​ចិន​រូបនេះ​ទទួលបាន​ជោគជ័យ​ក្នុង​ទីផ្សារ​ចម្រៀង​អន្តរជាតិ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត