លែងលះ​មាន​សាលក្រម​ហើយ​...​ចាប់​អតីត​ប្រពន្ធ​បង្ខាំង​មួយ​យប់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ តែសំណាងបានកូនស្រីជួយ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ជួយ រំដោះ​ស្ត្រី​ម្នា​ក់នៅ ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ នេះ បន្ទាប់ពី​អតីត​ប្តី​បាន​ឃុំឃាំង​ប្រពន្ធ​អស់​ពេញ​មួយ​យប់​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត ក្នុងផ្ទះ​លេខ 5G, ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ឃាត់ខ្លួន​ប្តី។​

    ប៉ូលិស​និយាយថា បុរស​ជា​អ​តី​តប្តី​ឈ្មោះ ធី សុវណ្ណ អាយុ​៣៧​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ លី ភា​រុណ​ អាយុ​៣៤​ឆ្នាំ​ មានកូន​២​នាក់​ (ប្រុសម្នាក់​ ស្រីម្នាក់​​) ទាំង​២​នាក់​ជា​ថៅកែ​ផ្ទះសំណាក់ យីហោ «​ភី រុន​» ក្នុងភូមិ​កើតហេតុ​ខាងលើ។​

    ស្ត្រី លី ភា​រុណ បាន​រៀបរាប់​ប្រាប់​ពូ​លិ​ស​ថា ប្តី​ប្រពន្ធ​គាត់​បាន​ចាប់ដៃគ្នា​រួមរស់​ជាមួយគ្នា​រយៈពេល​១០​ឆ្នាំ​ហើយដោយ​មានកូន​២​នាក់ប្រុសម្នាក់​ ស្រីម្នាក់​​។ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ប្តី​រូបនេះ​បាន​បែកឆ្វេង​មាន​ស្រី​ផ្សេង ហើយ​តែងតែ​វាយ​ធ្វើបាប​គាត់​រហូត។ ពេលខ្លះ​គាត់​ត្រូវ​ជាំ​សាច់​ប៉ោងមុខ ​ប៉ោង​មាត់​ មាន​ស្លាកស្នាម​មកដល់​សព្វថ្ងៃនេះ។​

    ដូច្នេះ​ប្រពន្ធ​គាត់​ទ្រាំ​លែងកើត​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​លែងលះគ្នា រហូត​មាន​ចេញ​សាលក្រម​បញ្ចប់​ហើយ។ នៅ​យប់​ថ្ងៃកើតហេតុ​ខណៈ​គាត់​ជិះ​ម៉ូតូ​ក៏បាន​ជួប​ប្តី​នេះ ហើយ​សុំ​មើល​ក្រដាស​សាលក្រម​នោះ តែ​គាត់​មិន​ឱ្យមើល​ក៏ត្រូវ​ប្តី​នេះ​ចាប់វាយ​គាត់​និង​អូស​គាត់​ទៅ​បង្ខាំង​ទុក​ក្នុងផ្ទះ​តែម្តង ទើប​គាត់​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ឱ្យ​អន្តរាគមន៍។​

    ក្រោយពី​ការឃាត់ខ្លួន ដោយសារតែ​កូនស្រី ស្ត្រី​រងគ្រោះ​បាន​សុំ​អង្វរ​កុំឱ្យ​ដាក់ពាក្យ​បណ្តឹង ដោយ​គ្រាន់តែ​អប់រំ និង​ធ្វើ​កិច្ចសន្យា​កុំ​ឱ្យមក​រំខាន​ទៀត​តែប៉ុណ្ណោះ៕

Untitled 1 adverise with khmeread

មតិយោបល់