adverise with khmeread 1

អាមេរិក​ប្រកាស​កម្មវិធីសិក្សា​សម្រាប់​សិស្ស​វិទ្យាល័យ​ទូទាំង​ពិភពលោក​

​    ​ស្ថានទូត​អាមេរិក​ក្រុង​ហាណូយ​ថ្មីៗ​នេះ​បានប្រកាស​ចាប់ផ្តើម​បើក​ទូទាំង​ពិភពលោក​នូវ​កម្មវិធី EducationUSA Academy របស់​ក្រសួងការបរទេស​នៅ​សាកលវិទ្យាល័យ​ចំនួន ១០ នៅ​ទូទាំង​អាមេរិក​នា​រដូវក្តៅ ២០១៦​នេះ​។

​    ​កម្មវិធី EducationUSA Academy គឺជា​កម្មវិធីសិក្សា​រយៈ​ពេល ៣​ទៅ​៤ សប្តាហ៍​សម្រាប់​សិស្ស​វិទ្យាល័យ​ដែល​មិន​និយាយ​ភាសា​អង់គ្លេស​និង​អាច​ឧបត្ថម្ភ​ធនធាន​ដោយ​ខ្លួនឯង ដែលមាន​អាយុ​ចាប់ពី ១៥ ដល់ ១៧ ឆ្នាំ និង​រស់នៅ​ក្រៅ​សហរដ្ឋអាមេរិក​។

​    ​កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់ជូន​សិស្សានុសិស្ស​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍ ដែល​ចាំបាច់​សម្រាប់​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ចូលទៅ​រៀន​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​របស់​អា​មេ​រិ​ក​។

​    ​កម្មវិធី​នេះ​នឹង​ផ្តល់ជូន​នូវ​វគ្គ​ភាសា​អង់គ្លេស មុខវិជ្ជា​សម្រាប់​ត្រៀមប្រឡង​ចូល​សាកលវិទ្យាល័យ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​សាកលវិទ្យាល័យ​និង​វិទ្យាល័យ​នានា​របស់​អាមេរិក និង​សកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌​នានា​ដល់​អ្នកចូលរួម​ទាំង​អស់​នៅ​សាកលវិទ្យាល័យ​ចំនួន ១០ នៅ​អាមេរិក​។

​    ​បេក្ខជន​អាចដាក់​ពាក្យ​ដោយផ្ទាល់​ទៅ​សាកលវិទ្យាល័យ​មួយ​ក្នុងចំណោម ១០ ដែល​ពួកគេ​ពេញចិត្ត​។ បេក្ខជន​នីមួយៗ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​ទៅ​ឆែ​កវេ​ប​សាយ​របស់​សាកលវិទ្យាល័យ​អាមេរិក​សម្រាប់​ព័​ត៌​មាម​បន្ថែម​អំពី​កម្មវិធី​នេះ ថ្លៃ​សេវា និង​នីតិវិធី​ដាក់ពាក្យ​ព្រមទាំង​ថ្ងៃ​ផុតកំណត់ ដោយ​ពួកគេ​អាច​រកបាន​តាមរយៈ​វេ​ប​សាយ http://www.edusaacademy.org៕ 

adverise with khmeread
ប្រភព៖ tuoitrenews

មតិយោបល់