samsung-banner
adverise with khmeread

បុរស​អ៊ីស្លាម​ឥណ្ឌូនេស៊ី​បង្ក​ការភ្ញាក់ផ្អើល ដែលមាន​ឈ្មោះ "Merry Christmas" ក្នុង​អត្តសញ្ញាណប័ណ្ណ​

1

    ​បុរស​វ័យ ៥៤ ឆ្នាំ​ម្នាក់ ដែល​រស់នៅក្នុង​ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​ឪពុកម្តាយ​របស់គាត់​ដាក់ឈ្មោះ "Slamet Hari Natal" ដែល​មានន័យថា "Merry Christmas" ព្រោះ​គាត់​កើត​ចំ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៦២​។​

​    ​បុរស​រូបនេះ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​វេ​ប​សាយ tribunnews.com កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែធ្នូ​យ៉ាង​ដូច្នេះ​ថា "​បាទ​! នោះ​គឺ​ឈ្មោះ​របស់ខ្ញុំ​"​។​

​    ​គាត់​ថែមទាំង​បានបង្ហាញ​អត្ត​សញ្ញាប័ណ្ណ​របស់គាត់​ដែលមាន​ឈ្មោះថា "Slamet Hari Natal" ទៀតផង​។​

​    ​គាត់​បាន​និយាយថា ម្តាយ​របស់គាត់​បានផ្តល់​កំណើត​ដល់​ខ្លួន​នៅផ្ទះ​ឆ្មប​ម្នាក់​ឈ្មោះ Akas Kiyo​។ ឆ្មប​រូបនោះ​ជា​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ហើយ​បាន​ណែនាំ​ឪពុកម្តាយ​របស់គាត់​ឱ្យ​ដាក់ឈ្មោះ​ខ្លួន Selamat Hari Natal តែម្តងទៅ​។​

​    ​បើទោះជា​ឪពុកម្តាយ​របស់លោក​ខាងលើ​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ក្តី ពួកគេ​បានសម្រេច​ចិត្ត​ទទួលយក​ការណែនាំ​នេះ ប៉ុន្តែ​បាន​ប្រែ​ឈ្មោះ​មកជា Slamet វិញ​ដែលជា​ឈ្មោះ​ទូទៅ​របស់​ប្រជាជន​ជ្វា ហើយ​មានន័យថា "​សុវត្ថិភាព​"​។​

​    ​បើទោះជា​គាត់​មានឈ្មោះ Slamet Hari Natal ហើយ​គាត់​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម Slamet មិនដែល​ទទួល​ការរិះគន់​ពី​អ្នកជិតខាង​ឡើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់