បើ​កំពុង​ហើមពោះ គួរ​ចៀសវាង​និង​គួរ​ទទួលទាន​អាហារ​ទាំងនេះ

    ​យោងតាម​អ្នកជំនាញ មនុស្ស​ភាគច្រើន​ដើរខ្យល់​គ្រប់កន្លែង​ពី ១២ ទៅ ២៥ ដង​ក្នុង​មួយថ្ងៃ ហើយ​តាម​ការ​ស្ទាបស្ទង់ អ្នកដើរ​ខ្យល់​ទាំងនោះ ៣០ ភាគរយ​គឺ​បណ្ដាលមកពី​ហើមពោះ​។​

​    ​ការ​ហើមពោះ​រាល់ពេល​គឺ​មិនមែន​រឿង​ធម្មតា​ទេ ហើយ​វា​បណ្ដាលមកពី​អាហារ​របស់​អ្នក ភេសជ្ជៈ​ដែល​អ្នក​ផឹក​ធ្វើឱ្យមាន​គម្លាត​រវាង​ក្រពះ​និង​ពោះវៀន​។​

​    ​ដូច្នេះ​ប្រសិនបើ​អ្នក​ហើមពោះ​គប្បី​ជៀសវាង និង​ហូប​អាហារ​ទាំងនេះ​។​

​    ​* អាហារ​ចៀសវាង​៖
​    ​- ពពួក​សណ្តែកបាយ​
​    ​- ខាត់ណា ស្ពៃក្ដោប និង​ស្ពៃក្រញាញ់​
​    ​- ផលិតផល​អាហារ​ធ្វើ​ពី​ទឹកដោះ​
​    ​- ផ្លែ​ប៉ោម​
​    ​- អាហារ​ប្រៃ​

​    ​* អាហារ​ត្រូវ​បរិភោគ​៖
​    ​- ទំពាំង​បារាំង​
​    ​- ត្រសក់​
​    ​- យ៉ា​អួ​
​    ​- ល្ហុង​
​    ​- ចេក​
​    ​- ខ្ញី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត