មូលហេតុ​ដែល​អ្នក​មិនគួរ​ចុច​ទឹក​បង្គន់​ក្រោយ​បត់ជើងតូច​រួច​! មនុស្ស​ភាគច្រើន​នៅតែ​ចុច​ញឹកញាប់​លើស​ដើម​

    ​ពិតណាស់ អ្នក​គួរតែ​ចុច​ទឹក​បង្គន់ បន្ទាប់ពី​នោម​រួច ប៉ុន្ដែ​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​បំផ្លើស​រឿងនេះ ហើយ​បន្តធ្វើ​រឿង​នឹង​ឥត​ល្ហែ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ចុច​ទឹក​បង្ហូរ​នៅពេល​នោម​ម្ដងនោះ អ្នកនឹង​ឃើញ​ការចំណាយ​និង​ប្រាក់​បង់ថ្លៃ​ទឹក​របស់​អ្នក​ឡើង​ខ្ពស់​ជាមិនខាន​។​

​    ​សូមកុំ​ចុច​ទឹក​បង្គន់​ឥត​ល្ហែ​ដូច្នេះ ហើយ​សូម​លាង​សម្អាត​បន្ទប់ទឹក និង​រក្សា​អនាម័យ​ដើម្បី​ចៀសវាង​សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ​។ មួយវិញទៀត ពេល​ចុច​ទឹក​បង្គន់ ក្រៅពី​ចំណាយលុយ​ខ្ជះខ្ជាយ​ហើយ វា​ក៏​បណ្ដាលឱ្យ​រាលដាល​មេរោគ​ពី​ចាន​បង្គន់​មក​ពេញ​បន្ទប់ទឹក​ផងដែរ​។ នោម​រួច គ្រប​សន្ទះ​ឱ្យ​ជិត ហើយ​ចាំ​ពេល​នោម​អស់ចិត្ត​អស់ចង់​ហើយ ចុច​តែម្តង​ជាការ​សម្រេច មិន​ចំណាយ​ច្រើន ហើយ​ពេល​ចុច​សូម​បិទ​គម្រប​បង្គន់​ផង ដើម្បី​បន្ថយ​មេរោគ​ហើរ​ចេញ​ពេញ​បន្ទប់ទឹក​។​

​    ​ករណី បន្ទប់ទឹក​សាធារណៈ ឬ​នៅ​ក្រុមហ៊ុន លោកអ្នក​អាច​ចុច​តាម​ចិត្តបាន ព្រោះ​ភាគច្រើន​គេ​តម្រូវឱ្យ​ចុច​បែបនេះ​។ ប៉ុន្តែ​ប្រសិនបើ​វា​ស្ថិត​ក្នុងផ្ទះ​លោកអ្នក ហើយ​លោកអ្នក​ចង់​សន្សំសំចៃ​លុយ​ថ្លៃ​ទឹក សូមកុំ​ចុច​វា​ច្រើនដង​ពេក​។​

​    ​ដោយ​ឡែក លោកអ្នក​ក៏​មិនគួរ​ទុក​ច្រាស​ដុសធ្មេញ​ក្បែរ​បង្គន់​ដែរ ព្រោះ​ភាគល្អិត​កខ្វក់​តូចៗ​អាច​ជាប់​នៅ​ច្រាស់​របស់​អ្នក​បាន​។​

​    ​អ្នក​គ្រាន់តែ​យក​ច្រាស​ដុសធ្មេញ​នៅ​ឱ្យ​ឆ្ងាយ​ពី​ចាន​បង្គន់​ទៅជា​ការ​ស្រេច​៕

00 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់