តាមពិត​វិធី​ការពារ និង​ព​ន្លឿ​ន​ការព្យាបាល "​គីស​ដៃ​ស្បូន​" តាមបែប​ធម្មជាតិ​ងាយស្រួល​អនុវត្ត​បែបនេះ​!

    ​គីស​ដៃ​ស្បូន​គឺជា​ថង់​មួយ​ដែលមាន​សារធាតុ​រាវ​ខាងក្នុង​។ ការ​មាន​គីស​ដៃ​ស្បូន​ជារឿយៗ​គឺ​ត្រូវមាន​យ៉ាងហោចណាស់​ម្ដង​សម្រាប់​ស្ដ្រី​គ្រប់រូប​ក្នុង​មួយជីវិត​។​

​    ​យោងតាម​ស្ថិតិ​បញ្ជាក់ថា ស្ត្រី​ភាគច្រើន​ដែល​អស់​រដូវ​មាន​គីស​នេះ​យ៉ាងហោចណាស់​ម្ដង ខណៈដែល ១៥ ភាគរយ​នៃ​ស្ត្រី​ក្រោយ​អស់​រដូវ​ក៏មាន​បទពិសោធន៍​បែបនេះ​ដែរ​។​

​    ​ហើយ​គីស​នោះ​ជាធម្មតា​ចាប់ផ្ដើម​និង​ភ្លាមៗ​មាន​វា​ដោយ​គ្មាន​មូលហេតុ ប៉ុន្ដែ​មាន​មូលហេតុ​ខ្លះ គីស​នោះ​អាច​នឹង​ជា​មហារីក​។​

​    ​គីស​ដៃ​ស្បូន​ជាធម្មតា​មិន​ត្រូវបាន​ព្យាបាល​នោះទេ ដោយសារ​វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​ខែ​។ ប៉ុន្ដែ​វា​អាចធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍​មិន​ស្រួល​ដូចជា​៖
​    ​- ឈឺចាប់​ពេល​រួម​រ័ក្ស​
​    ​- មាន​សម្ពាធ​លើ​ប្លោកនោម​
​    ​- ក្អួត និង​ចង់​ក្អួត​
​    ​- ឈឺ​ភ្លៅ ឬ​ឈឺ​ខ្នង​ខាងក្រោម​
​    ​- ឈឺ​ត្រគាក​មុន ឬ​អំឡុងពេល​មក​រដូវ​
​    ​- ហើមពោះ​។​

​    ​យ៉ាងណាមិញ​អ្នក​អាច​ព​ន្លឿ​ន​ការព្យាបាល​វា​បាន​ដោយ​វិធី​ខាងក្រោម​នេះ​៖
​    ​* កន្សែង​ក្ដៅ​ឧណ្ហៗ ៖ ដាក់​កន្សែង​ក្ដៅ​ឧណ្ហៗ​នៅលើ​ពោះ ឬ​ក្រោម​ឆ្អឹង​ផាល​រយៈពេល ១៥ នាទី​។ ហើយ​អ្នក​ក៏​អាច​ប្រើ​ដប​ទឹក​ក្ដៅ​ឧណ្ហៗ​បានដែរ​។​

​    ​* ប្រេង​ល្ហុងខ្វង​៖ លាបប្រេង​នេះ​នៅលើ​ពោះ​អាចជួយ​ពង្រួម​ទំហំ​គីស​។​

​    ​* ទឹកខ្មេះ​ប៉ោម​៖ ពេលខ្លះ​គីស​កើតឡើង​បណ្ដាលមកពី​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម ដូច្នេះ​ទឹកខ្មេះ​ប៉ោម​មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់​។ ទទួលទាន ១ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​រៀងរាល់ថ្ងៃ​៕

0121122112
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...