samsung-banner
adverise with khmeread

ទីបំផុត បុរស​កូរ៉េខាងត្បូង​តស៊ូ​បង្កើតបាន​មនុស្ស​យន្ត​ធ្វើការ​ធ្ងន់​ជំនួស​មនុស្ស យក​គំរូ​តាម​រឿង Avatar បានសម្រេច​ដូច​បំណង

1

    ​មនុស្ស​យន្ត​យក្ស​មួយគ្រឿង​ដែល​ផលិត​ដោយ​ជនជាតិ​កួ​រ៉េ​ខាងត្បូង ហើយ​ដើរ​ដូច​មនុស្ស​ប៉ុន្តែ​នឹងធ្វើ​ឱ្យ​ដី​មាន​រំ​ញ័រ បាន​ឈានជើងដើរ​ទៅមុខ​ជា​លើកដំបូង​កាលពី​ថ្ងៃទី ២៧ ធ្នូ​។​

​    ​រចនា​ឡើង​យក​លំនាំ​តាម​រឿងប្រឌិត​វិទ្យាសាស្ត្រ​ដ៏​ល្បី​មួយ​គឺ​រឿង Avatar មនុស្ស​យន្ត​កំពស់ ៤ ម៉ែត្រ ទម្ងន់ ១,៥ តោន ឈ្មោះ Method-2 នេះ​បាន​ដើរ​ឡើង​រញ្ជួយ​បន្ទប់​តាំងពិព័រណ៍​មួយ​នៅ​ជាយក្រុង​សេ​អ៊ូ​ល​។​

​    ​មនុស្ស​យន្ត​នេះ​ត្រូវបាន​អះអាង​ដោយ​ក្រុមហ៊ុន Hankook Mirae Technology ដែលជា​ក្រុមហ៊ុន​គ្រឿងយន្ត​កូរ៉េខាងត្បូង​ថា ជា​មនុស្ស​យន្ត​បញ្ជា​ផ្ទាល់​ដោយ​មនុស្ស​ដំបូង​គេ​របស់​ពិភពលោក​។ វិស្វករ​ប្រហែល ៣០ នាក់​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​រៀបចំ​ការធ្វើ​តេស្ត​ដំណាក់កាល​ដំបូង​កាលពី​រសៀល​ថ្ងៃ​អង្គារ​។​

​    ​ប្រធាន​ក្រុមហ៊ុន​លោក Yang Jin-Ho បាន​និយាយថា "​មនុស្ស​យន្ត​របស់​យើង​គឺជា​មនុស្ស​យន្ត​ដែល​បើក​ដោយ​មនុស្ស​ដំបូង​គេ​របស់​ពិភពលោក ហើយ​ត្រូវបាន​កសាងឡើង​ដើម្បី​ធ្វើការ​នៅក្នុង​តំបន់​មាន​គ្រោះថ្នាក់ កន្លែង​ដែល​មនុស្ស​មិនអាច​ទៅ (​ដោយ​មិនមែន​ការការពារ​)"​។​

​    ​លោក Yang ដែលមាន​ក្តី​សុបិន​កាលពី​នៅ​ក្មេង​ដោយ​បង្កើត​មនុស្ស​ផ្ទាល់ខ្លួន បាន​និយាយទៀតថា គាត់​បាន​បណ្តាក់ទុន​ចំនួន ២០០ លាន​ដុល្លារ​នៅក្នុង​គម្រោង​នេះ​តាំងពី​ឆ្នាំ ២០១៤ ដើម្បី​បង្កើត​នូវ​អ្វីដែល​មានតែ​ក្នុង​ភាពយន្ត​និង​គំនូរជីវចល​ឱ្យក្លាយ​ជាការ​ពិត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់