samsung-banner
adverise with khmeread

និយាយថា​លា​ហើយ "​ញ័រ​ដៃ​" ជាមួយ​វិធី​ទាំង​ប៉ុន្មាន​ចំណុច​នេះ​

1

    ​ដៃ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បំពេញការងារ​ប្រចាំថ្ងៃ ជាពិសេស​សម្រាប់​ប្រើ​លើកដាក់​របស់របរ​ផ្សេងៗ និង បើកបរ​យានយន្ត​ជាដើម​។ ដូច្នេះហើយ​លោកអ្នក​គួរ​រិះរក​វិធី​ព្យាបាល និង​ទប់ស្កាត់​ប្រសិនបើ​ដៃ​របស់​លោកអ្នក​ញ័រ​ដោយ​ប្រការ​ណាមួយ​។​

​    ​ញ័រ​ដៃ​បង្កឡើង​ដោយ​កត្តា​ច្រើន​ពាក់ព័ន្ធ​កត្តា​វេជ្ជសាស្ត្រ មានដូចជា ដុះ​សាច់​ខួរក្បាល ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ខួរក្បាល​) ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំងឺ​ប៉ាក់​គីន​សុន​ជាដើម​។ ជួនកាល​ញ័រ​ដៃ​បង្កឡើង​ដោយ​ផលប៉ះពាល់​នៃ​ការប្រើ​ថ្នាំពេទ្យ ឬ ប្រើ​គ្រឿងញៀន​ជាដើម​។ 

​    ​ដើម្បី​បំបាត់​ញ័រ​ដៃ លោកអ្នក​គួរ​អនុវត្តតាម​វិធី​ខាងក្រោម​៖
​    ​១. ឈប់​ជក់បារី​
​    ​២. កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​
​    ​៣. ពិសា​ទឹកតែ​បាន​ឱ្យបាន​ច្រើន​
​    ​៤. ឈប់​ផឹក​គ្រឿង​ស្រវឹង​
​    ​៥. ឈប់​ទទួលទាន​ស្ករ​ចម្រាញ់​
​    ​៦. បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​វីតាមីន B (​ចេក ត្រី​ធូ​ណា ត្រី​សា​ម៉ុង ផ្លែ​បឺ​រ សាច់គោ ស៊ុត ទឹកដោះ​...)
​    ​៧. គ្រប់គ្រង​ស្ត្រេ​ស​ឱ្យបាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់