មិនដែល​ដឹង​សោះ អាវ​ទាហាន​អាមេរិក ដាក់​ទង់ជាតិ​បញ្ច្រាស់​នៅ​ខាងស្តាំ​ដៃ​ទាំងអស់​!

​    ​ប្រសិនបើ​លោកអ្នក​រស់នៅ​សហរដ្ឋអាមេរិក លោកអ្នក​ប្រហែលជា​កត់សម្គាល់​ដូច្នេះ​ថា យោធា​តែង​ត្រូវបាន​ជ្រួតជ្រាប​ក្នុង​ប្រពៃណី និង​និមិត្តរូប ដែល​បង្កប់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​។ អ្វីៗ​ចាប់តាំងពី​របៀប​បត់​ទង់ជាតិ​រហូតដល់​របៀប​នៃ​ការ​គ្រង​ឯកសណ្ឋាន​យោធា គឺ​សុទ្ធ​តែមាន​ហេតុផល​ដ៏​សំខាន់​របស់​វា​។​

​    ​រឿង​ជាក់ច្បាស់​មួយ​អំពី​ឯកសណ្ឋាន​យោធា​អាមេរិក​គឺថា មនុស្ស​គ្រប់គ្នា​តែង​កត់សម្គាល់ឃើញ​ទង់ជាតិ​បញ្ច្រាស់ទិស​នៅ​ខាងស្តាំ​ដៃ​។​

​    ​មូលហេតុ​នោះ​គឺថា អាមេរិក​តែងមាន​ផ្នត់គំនិត​មួយ​គឺ​ឱ្យ​ផ្កាយ​នៅលើ​ទង់ជាតិ​អាមេរិក​បោះពួយ​ឆ្ពោះទៅមុខ​ជានិច្ច​។ ហេតុ​ដូច្នេះហើយ នៅពេល​ទង់ជាតិ​នៅ​ខាងឆ្វេង​ដៃ​មាន​ផ្កាយ​បែរ​ទៅមុខ ទង់ជាតិ​ខាងស្តាំ​ក៏ត្រូវ​មាន​ផ្កាយ​បែរ​ទៅមុខ​ដែរ ទោះ​ត្រូវ​ដេរ​បញ្ច្រាស់​ក៏ដោយ​។ 

​    ​លើសពីនេះ សូម្បីតែ​យន្តហោះ​អាមេរិក​ក៏មាន​ទង់ជាតិ​បញ្ច្រាស់​នៅ​ខាងស្តាំ​ង​ផងដែរ​៕


 

1
adverise with khmeread

អ្នកនឹងចូលចិត្ត