ក្រ​ហើយ​ចងក​សម្លាប់ខ្លួន​ចោល​ប្រពន្ធ​កូន​ឱ្យនៅ​កំព្រា​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក នា​ថ្ងៃទី​២៨ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​ភូមិ​ស្វាយ​ពុំ​ត្រង់ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សុ​ត លន់ ភេទប្រុស អាយុ៥១​ឆ្នាំ​ជន​​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ (​ស្លាប់​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨ ​ធ្នូ ​២០១៦ វេលា​ម៉ោង​៧​យប់ ​បុរស​ជា​ប្តី​បាន​បិទ​ទ្វារផ្ទះ​ជិត​ប្រពន្ធ​ក៏បាន​ដេញ​កូន​ឱ្យ​ទៅ​ហៅ​ប្ដី ហូបបាយ។​ ពេលនោះ​កូន​ស្រែកថា "​ប៉ា​ចងក​ស្លាប់​​ហើយ" រួចស្រ្ដីជាប្រពន្ធក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

    បន្ទាប់ពី កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុកប៉ុស្តិ៍ បានធ្វើការ​ពិនិត្យ សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ។​

    តាម​ការអះអាង​របស់​ប្រពន្ធ​សព​បញ្ជាក់ថា​កន្លងមក​ជន​រងគ្រោះ​តែងតែ​ផឹកស្រា​ជាប្រចាំ។ ​បន្ទា​ប់​ពី​ពិនិត្យ​រួច​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

Unnamed %281%29
adverise with khmeread
Loading ad ...