samsung-banner
adverise with khmeread

បុរស ​២ ​នាក់​លង់ទឹក​សមុទ្រ​ស្លាប់​ខណៈ​ទៅ​នេសាទ​ត្រី​

Unnamed %284%29

    កោះកុង ៖ បុរស​២​នាក់​លង់ទឹក​សមុទ្រ​ស្លាប់​ខណៈ​ទៅ​នេសាទ​ត្រី​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។​

    ១- នៅ​យប់​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ចំណុច​ភូមិ១ ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ​ខេត្តកោះកុង មាន​ករណី​មនុស្ស​ស្រវឹងស្រា ដើរ​ធ្លាក់ទឹក​ស្លាប់​ម្នាក់។​

    ប៉ូលិស​និយាយថា សព​រងគ្រោះ​ឈ្មោះ ផល ហាំ ភេទប្រុស អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។ ក្នុងករណីនេះ​កម្លាំង​ជំនាញ​បាន ពិនិត្យ​រួច​ប្រ​គល់​ឱ្យ​សាច់ញ្ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ២-​នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១២ ​និង​៣០​នាទី ថ្ងៃត្រង់ នៅ​ចំណុច​សមុទ្រ​ក្រៅ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង មាន​ករណី​មនុស្ស លង់ទឹក​ស្លាប់ ម្នាក់ទៀត។​

    ប៉ូលិស​និយាយថា សព​រងគ្រោះ​មានឈ្មោះ ហៃ ហ៊ី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ ៣ សង្កាត់​ទំនប់រលក ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ​មូលហេតុ ទាក់​ដៃ​នឹង​ខ្សែ​រនង​ខ្យង ធ្លាក់ទឹក ពេល​កំពុង​នេសាទ បណ្តាលឱ្យ​លង់​ស្លាប់។​

    ក្នុងករណីនេះ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​រួចហើយ ប្រ​ឝ​ល់​សព​ទៅឱ្យ​ម្តាយ​ធ​ម៍ យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕


adverise with khmeread

មតិយោបល់