samsung-banner
adverise with khmeread

ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ ៣ ​នាក់​នៅ​ក្រុង​តាខ្មៅ​

Unnamed

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​២៨​​ ធ្នូ​ ​២០១៦​វេលា​ម៉ោង​៨ ​និង​២០​នាទី​យប់​ត្រង់ចំណុច​កែង​ផ្សារ​ទំនើប​ឡាក់​គី លើផ្លូវ​ជាតិ​លេខ​២១ កែង​ផ្លូវ​លេខ​១០៨ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាលឱ្យ​របួស​៣​ធ្ងន់​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក ​HONDA DREAM C125 (​ស៊េរី​ឆ្នាំ​២០១១)​ ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ ភ្នំពេញ ​1AP-2619 (​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់​) អ្នកបើកបរ​ឈ្មោះ ស៊ាន ប៉ុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​(​រងរបួស​ធ្ងន់ ​ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន ក្រុង​តាខ្មៅ​ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​)​។​

    ម៉ូតូ​នេះ​បើកបរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​រួច​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​ជើង ក៏បាន​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង​ម៉ាក ​HONDA DREAM C125 (​ស៊េរី​ឆ្នាំ​០១៥) ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ ​1CW-5260 (​កញ្ចក់​ និង​មិន​ពាក់មួក​សុវត្ថិភាព​) ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរ​ឈ្មោះ ព្រឹក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ជ្រែ ឃុំ​លាយ​បូ ស្រុក​ត្រាំកក​ខេត្តតាកែវ (​រងរបួស​ធ្ងន់​ត្រូវបាន រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​) និង​មាន​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ ​នាង វុទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ភូមិ​ភ្នា​ឃុំ​ភ្នា ​ស្រុក​សំរោង​ ខេត្តតាកែវ ​(​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​)​។​

    បន្ទាប់មក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ​មូលហេតុ​មកពី អ្នកបើកបរ ម៉ូតូ​ HONDADREAM 125 (​ស៊េរី​ឆ្នាំ​២០១១)​ បើក​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​រីឯ​ម៉ូតូ ​HONDA DREAM 125 (​ស៊េរី​ឆ្នាំ​២០១៥)​បើកបរ​ក្នុង​ល្បឿន​លឿន៕​

adverise with khmeread

មតិយោបល់