adverise with khmeread %e1%9f%a1%e1%9f%a4%e1%9f%a2%e1%9f%a1%e1%9f%a4

ប្រើ​កាំភ្លើង​ជ័រ​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​ត្រូវបាន​ចាប់ខ្លួន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ក្នុងករណី​ប៉ុនប៉ង​ប្រើ​កាំភ្លើង​ជ័រ​ប្លន់​ម៉ូតូឌុប ពុំបាន​សម្រេច​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង ១៥​នាទី​យប់​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦​ប្រព្រឹត្ត​នៅ​ចំណុច មុខផ្ទះ​លេខ​១៣ ផ្លូវ​លេខ​២២៣ ក្រុមទី​២៤ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​
    ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ឈ្មោះ​សម្បត្តិ សុខ​គា ហៅ អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខ របរ ពុំ​ពិតប្រាកដ ស្នាក់​ផ្ទះជួល ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
    ចំំ​ណែ​ក​ជនរងគ្រោះ ឃុ​ត ម៉ាញ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប មាន​ទី​លំនៅ​ភូមិ ត្រើយ​អូរ ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ ផ្លូវលំ ភូមិ​ទួល គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ វត្ថុតាង​ចាប់យក​ពី​ជនសង្ស័យ​មាន​កាំភ្លើងខ្លី​ជ័រ ម៉ាក​Huahu toy 319 ចំនួន​០១ ដើមជា​ឧ​បករ​ណ៌​ដែលជនសង្ស័យ​ប្រើប្រាស់​ក្នុង ការធ្វើសកម្មភាព  ។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញពី​ចំណុច ម្តុំ​មុខ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឱ្យ​ឌុប​មក​ម្តុំ​ស្តុ​ប​ទេព​ផន ដោយ​ឱ្យ​តម្លៃ​៦០០០៛ ។​
   ជនរងគ្រោះ​បាន​ឌុប​ជន សង្ស័យ​ដល់​ចំណុច​ស្តុ​ប​ទេព​ផន ជនសង្ស័យ​បានឱ្យ​ជនរងគ្រោះ​ឌុប​ទៅមុខទៀត រហូតដល់​ចំណុច កើតហេតុ​ដោយមាន​សភាព​ងងឹត​ស្ងាត់ ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ឈប់​ម៉ូតូ រួច​ដក​លុយ​ក្រដាស ១០០០០៛ មកឱ្យ​ជនរងគ្រោះ​អាប់ ។​
    ពេលនោះ​ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ​មួយ​ដៃ ត្រូវចំ​បំពង់ក ជនរងគ្រោះ​បាន​តដៃ​វិញ ទើប​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ជ័រ​មក​ភ្ជង់​គំរាម ពេលនោះជនរងគ្រោះ​មានការ​ភ័យខ្លាច​បានរ​ត់​ចោល​ម៉ូតូព្រមទាំង​ស្រែក​ចោរៗ។ ​ស្របពេល​កំលាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ ដែល​កំពុង​ល្បាត ការពារ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន បានឮ​សម្រែក ជនរងគ្រោះ បានមក​អន្តរាគមន៍​ទាន់ពេលវេលា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាក់ស្តែង​តែម្តង​។​
      បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់