ក្រោយ​ស្វែងរក​អស់ ២ ឆ្នាំ ទីបំផុត​អ្នកវិទ្យាសាស្ត្រ​រកឃើញ​សំឡេង​ចម្លែក​មួយ​ចេញពី​សមុទ្រ​ប៉ាស៊ីហ្វិក

    ​កាលពី​ឆ្នាំ ២០១៤ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឮ​សំឡេង​មិន​ធ្លាប់​ឮ​ពីមុនមក ពី​សមុទ្រ​នៅក្បែរ​តំបន់​ទឹក​ជ្រៅ​ជាងគេ​លើ​ពិភពលោក គឺ Mariana Trench ស្ថិតនៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​ក្បែរ​កោះ Mariana ។​

​    ​ក្រុម​អ្នកជំនាញ​មិន​ប្រាកដ​ឡើយ​ថា​តើ​វា​ជា​សំឡេង​អ្វី ប៉ុន្តែ​ឥឡូវ​ក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Oregon State University បានចេញ​ផ្សាយ​ការសិក្សា​មួយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន Journal of the Acoustical Society of America ដោយ​លើកឡើងថា សំឡេង​ដូច Alien នោះ​ជា​សំឡេង​ចេញពី​ត្រី​បា​ឡែ​ន​ប្រភេទ Baleen៕

 

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...