Pep Guardiola ជឿថា ក្រុម​លោក​មិនអាច​ដេញទាន់ Chelsea ទេ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola និយាយថា វា​នឹង​ជាការ​លំបាក​សម្រាប់​ក្រុម​របស់គាត់​ក្នុង​ការតស៊ូ​ប្រយុទ្ធ​ជាមួយនឹង​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស Premier League ក្រុម​តោ​ខៀវ Chelsea ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​មួយ​នេះ ដោយសារ​ពួកគេ​បាន​ទាញយក​ប្រយោជន៍​ពី​ការ​មិនបាន​ចូលរួម​លេង​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​តំបន់​អឺរ៉ុប​។​

​    ​មេឃ​ខៀវ​បាន​ផ្លាស់​ទៅកាន់​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​តារាង​ខណៈដែល​ពួកគេ​បាន​ផ្តួល Hull City ក្នុង​លទ្ធផល ៣-០ នា​ថ្ងៃ Boxing Day ដោយបាន​តាម​ពីក្រោយ Chelsea ចំនួន​ប្រាំពីរ​ពិន្ទុ និង​បាន​ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​ទី​បី​វិញ ក្រោយ Liverpool ទទួល​ជ័យជម្នះ​ទៅលើ Stoke ។​

​    ​Guardiola បាន​បញ្ជាក់ថា "​យើង​បាន​លេង​ការប្រកួត​ចំនួន​ប្រាំពីរ​ប្រកួត​ច្រើនជាង Chelsea ដែល​នោះ​គឺជា​អ្វីដែល​វា​នឹង​ជាការ​លំបាក​បំផុត​។ Liverpool បានធ្វើ​ដំណើរ​ទៅ​កៀក​បំផុត (​ទៅនឹង​លទ្ធភាព​ឈ្នះ​ពាន​) ដោយសារតែ​ពួកគេ​មានការ​ប្រកួត​ត្រឹម​មួយ​ប្រកួត​ក្នុង​មួយ​សប្តាហ៍ ហើយ​សម្រាប់​កាលពី​ឆ្នាំមុន សម្រាប់ Leicester វា​បាន​កើតឡើង​ស្រដៀង​គ្នា​ទៅនឹង​នេះ​ផងដែរ​។ ពេលនេះ Chelsea និង Liverpool គឺជា​ជម្រើស​តែមួយគត់​ដើម្បី​លើក​ពាន​"៕

Guardiola manchester city pep 3408830 adverise with khmeread

មតិយោបល់