ឡាន​កង់​ ១០​ បើក​កៀរ​ និង​កិន​បុរស​ម្នាក់​ស្លាប់​ភ្លាម​

    កណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បង្កឡើង​ដោយ​រថយន្ត​កង់​១០ បើក​កៀរ​និង​កិន ចំណែក​អ្នកបើករថយន្ត​បង្ក​រត់គេច​បាត់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត ឡើង​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៤​ និង​២០​នាទី​ល្ងាច​នៅត្រង់ចំណុច​ខាងមុខ​យានដ្ឋាន​ជួសជុល​រថយន្ត យីហោ លី​សេង​ផៃ​លើផ្លូវ​លេខ​១១៥ ភូមិ​ព្រែ​ករាំង​សង្កាត់​កំពង់ សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ​HYUNDAI ពណ៌​ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​ 3C-0728 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ​(​មិន​នៅ​កន្លែងកើតហេតុ​ទេ​)​ បើកបរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​។

    លុះដល់​ចំណុច​ខាងលើ ក៏បាន​កៀរ និង​កិន​ម៉ូតូ​មួយគ្រឿង​ម៉ាក ​HONDA DREAM125 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល ​1I.4972 (​មាន​កញ្ចក់​ និង​ពាក់មួក​សុវត្ថិភាព​) ​បើកបរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ស្រប​ទិស​គ្នា​អ្នកបើកបរ​ឈ្មោះ ថន ថុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ ស្លាប់​នៅ​នឹង​កើត​ហេតុ​។ ​សព​ត្រូវបាន​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ប៉ូលិស​បន្តថា រថយន្ត​កៀរ​ម៉ូតូ​ខាងលើ​បណ្តាលឱ្យ​ដួល​ខ្ទៀតចូល​កង់​ក្រោយ​របស់​រថយន្ត​ផ្នែក​ខាងស្តាំ​រួច​រថយន្ត​ក៏បាន​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ មូលហេតុ​មកពី​អ្នកបើកបរ​រថយន្ត​បើក​លឿន​និង​ខ្វះ​ការប្រុងប្រយ័ត្ន៕


Unnamed adverise with khmeread
Loading ad ...