Anthony Martial សម្លឹងមើល​លទ្ធភាព​ផ្ទេរ​ចេញពី Manchester United

    ​Anthony Martial កំពុង​សម្លឹងមើល​លទ្ធភាព​ផ្ទេរ​ទៅ​ក្លឹប Sevilla ដោយសារ​កង្វះ​លទ្ធភាព​នៃ​ឱកាស​ចូលរួម​លេង​ក្នុង​ឈុត​ជម្រើស​ដំបូង​ជាមួយនឹង​បិសាច​ក្រហម Manchester United​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​របស់គាត់​បាន​អះអាង​។​

​    ​តារាបាល់ទាត់​វ័យ ២១​ឆ្នាំ​រូបនេះ កំពុង​រាំងស្ទះ​អាជីព​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​ត្រឹម​តែមួយ​គ្រាប់​ប៉ុណ្ណោះ ក្នុងការ​បង្ហាញខ្លួន​ចំនួន ១១​លើក​ក្នុង​លី​ក​កំពូល​អង់គ្លេស​នា​រដូវ​កាល​នេះ​។​

​    ​គាត់​បច្ចុប្បន្ន​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការផ្ទេរ​ចេញពី​ទឹកដី Old Trafford ជាមួយនឹង​លទ្ធភាព​ខ្ចី​ជើង​នៅ​ទីផ្សារ​ខែមករា​ខាងមុខ ហើយ Sevilla ដែល​បាន​ចុះហត្ថលេខា​ខ្ចី​ជើង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​របស់គាត់ Samir Nasri ពី​មេឃ​ខៀវ Manchester City កាលពី​ទីផ្សារ​រ​ដូច​ក្តៅ​កន្លងទៅ អាចជា​ចំណាប់អារម្មណ៍​ដ៏​ខ្ពស់​មួយ​៕

Neville xi anthony martial 12m72bmxkbuk21fw87k542ow5v
adverise with khmeread
Loading ad ...