Gionee ក្រុមហ៊ុនចិនមិនដែលឮឈ្មោះ បានផលិតស្មាតហ្វូនថ្មីកម្លាំងថ្មមហិមាប្រើបាន៣២ម៉ោង តម្លៃក៏មហិមាដែរ

    ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន Gionee ទើបតែ​ចេញ​ទូរស័ព្ទដៃ​ប្រណិត​របស់ខ្លួន ហើយ​វា​មានភ្ជាប់​នូវ​អាវុធ​ពិសេស​មួយ​។ ខណៈដែល​អ្នកបង្កើត​ស្មា​ត​ហ្វូ​ន​ជាច្រើន​ផ្ដោតទៅលើ​ល្បឿន ឬ​កាមេរ៉ា និង​អេក្រង់​ទូរស័ព្ទ​របស់ខ្លួន​ប្រជែង​គ្នា ក្រុមហ៊ុន Gionee បានសម្រេច​ចិត្ត​បង្កើត​ថ្ម​ទូរស័ព្ទដៃ​ដ៏​ខ្លាំង​មហិមា​។​

​    ​ទូរស័ព្ទដៃ​ម៉ាក M2017 គឺមាន​កម្លាំង​ថ្ម​ខ្លាំង​មិនធម្មតា​។ ថ្ម​ទូរស័ព្ទដៃ​នេះ​មាន​កម្រិត​៧.០០០ មិ​ល្លី​អំពែ​ម៉ោង (mAh) ច្រើនជាង​ថ្ម​ស្ដង់ដារ​របស់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ដល់​តែ ២ ដង​ឯណោះ​។​

​    ​ក្រុមហ៊ុន Gionee បាន​អះអាងថា​ទូរស័ព្ទដៃ​ចុងក្រោយ​របស់ខ្លួន​អនុញ្ញាតឱ្យ​និយាយបាន ៣២ ម៉ោង ឬ ២៦ ម៉ោង​មើល​វីដេអូ​។ ហើយ​បើ​ប្រើ​ធម្មតា​ថ្ម​ទូរស័ព្ទ​នេះ​អាច​ប្រើប្រាស់​បាន​ច្រើន​ថ្ងៃ​ក្នុងការ​សាក​ថ្ម​ម្ដង​។​

​    ​មិន​ត្រឹម​ប៉ុណ្ណោះ ទូរស័ព្ទដៃ​នេះ​មាន​លក្ខណៈសម្បត្តិ​ពិសេស​ច្រើន​ទៀត​ដូចជា ប្រើ Snapdragon 653 processor, Ram ទំហំ ៦ ជី​ហ្គា​បៃ​, ទំហំ​ផ្ទុក​អង្គ​ចងចាំ ១២៨ ជី​ហ្គា​បៃ​, កាមេរ៉ា​មុខ ៨ មេ​ហ្គា​ផិ​ច​សែ​ល និង​មាន​កាមេរ៉ា​ខាងក្រោយ​ចំនួន ២ ដោយ​មួយ​ទំហំ ១៣ មេ​ហ្គា​ផិ​ច​សែ​ល និង​មួយទៀត​ទំហំ ១២ មេ​ហ្គា​ផិ​ច​សែ​ល អាច​ថតរូប​ភាព​ក្នុង​កម្រិត Resolution ខ្ពស់​ជាមួយនឹង​កែវ​ព​ង្រី​ត​គុណ​នឹង​ពីរ ហើយ​ថែមទាំង​មាន​ស្កែ​ន​ម្រាមដៃ​ទៀតផង​។​

​    ​ទូរស័ព្ទដៃ​នេះ​មានតែ​ពីរ​ជម្រើស​ប៉ុណ្ណោះ ដោយ M2017 ទំហំ​អង្គ​ចងចាំ ១២៨ ជី​ហ្គា​បៃ​តម្លៃ ១.០០៧ ដុល្លារ និង ២៥៦ ជី​ហ្គា​បៃ​តម្លៃ ២.៤៤៦ ដុល្លារ​៕

 

Chinas latest luxury phone packs a massive 7000mah battery 600x315
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...