samsung-banner
adverise with khmeread

​តារា​សម្តែង​ជើងចាស់​អាមេរិក Debbie Reynolds ទទួលមរណភាព ក្រោយ​កូនស្រី​បង្កើតជា​តារា​សម្តែង​ដូចគ្នា​ស្លាប់​បាន​មួយថ្ងៃ​

1

​    ​តារា​សម្តែង​ជើងចាស់​លោកយាយ Debbie Reynolds បានទទួល​មរណភាព គឺ​មួយថ្ងៃ​បន្ទាប់ពី​កូនស្រី​របស់គាត់​គឺ​លោកស្រី Carrie Fisher បាន​លាចាក​លោក​។ នេះ​បើ​យោងតាម​កូនប្រុស​របស់គាត់​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​និយាយថា តារា​សម្តែង​វ័យ ៨៤ ឆ្នាំ​រូបនេះ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Los Angeles នៅថ្ងៃនេះ​។​

​    ​ជើងចាស់​ហូលីវូដ​រូបនេះ​ត្រូវបាន​គេ​ស្គាល់​សុសសាយ​ចំពោះ​ការ​ដើរតួ​ក្នុង​រឿង "Singin' in the Rain" ក្នុង​ឆ្នាំ ១៩៥២ ដោយ​ដើរតួ​ជា "Gene Kelly"​។​

​    ​លោកស្រី Fisher ដែល​ល្បីឈ្មោះ​ដោយសារ​ដើរតួ​ជា "Princess Leia" ក្នុង​រឿង​វិទ្យាសាស្ត្រ "Star Wars" បានទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​គាំងបេះដូង​នៅលើ​យន្តហោះ​។​

​    ​កូនប្រុស​របស់លោក​យាយ Reynolds គឺ​លោក Todd Fisher ត្រូវបាន​ដក​ស្រស់​សម្តី​ដោយ​ទស្សនាវដ្ដី Variety យ៉ាង​ដូច្នេះ​ថា "​គាត់​ចង់​នៅ​ជាមួយ Carrie"៕

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់