ប៉ូលិស​ស្រុក​កៀនស្វាយ​វ៉ៃខ្នោះ​ជនសង្ស័យ​២​នាក់​ជាមួយ​ថ្នាំញៀន​៧​កញ្ចប់

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ដើម្បី​ជួញដូរ នា​ថ្ងៃទី​២៨ ​ធ្នូ​២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​នៅ​ចំណុចកើតហេតុ​កុង​ស៊ីកាប់​ជ្រូក ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។​

    ប៉ូ​លិ​និយាយថា ជនល្មើស​០២​នាក់​១.​ឈ្មោះ ​វៃ ចំរើន ​ហៅ​ញ៉េ ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​(​ខ្មែរ​)​ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​ (​ឃាត់ខ្លួន​) ​និង​២.​ឈ្មោះ​ ស្រ៊ុន លីម​ហុង​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​(​ខ្មែរ​) ​មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក​រួមមាន ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ០៧​កញ្ចប់ (០៦​កញ្ជប់​តូច និង ០១​កញ្ជប់​មធ្យម), ២.​ទូរស័ព្ទដៃ​០២​គ្រឿង​ (​ម៉ាក ​VFone ​ពណ៌​ទឹកមាស ​០១​ គ្រឿង​ និង​ម៉ាក ​Nokia ​ពណ៌​ខ្មៅ)។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃុំ​គគីរ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បានឃើញ​ជនល្មើស​ទាំង​០២​នាក់​ខាងលើ​កំពុង​ដើរ​សំដៅ​មក​កន្លែង​កង់​ស៊ី​កាប់​ជ្រូក។ ​ដោយមាន​កា​រស​ង្ស័យ (​មុខសញ្ញា​) ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បានធ្វើ​ការឆែកឆេរ។​

    ភ្លាមនោះ​ជនល្មើស​ឈ្មោះ ស្រ៊ុន លីម​ហុង បាន​បោះចោល​សារធាតុ​ញៀន​ចេញពី​ខ្លួន​ឃើញ​ដូច្នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍គគីរ បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ទាំង​ ០២ ​នាក់​ខាងលើ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ​និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់