ឃាត់​បុរស​ម្នាក់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី ប៉ុនប៉ង​ឃាតកម្ម​កើតឡើង​កាល ពីថ្ងៃ​ទី​២៨ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​៧​ និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ចាន់ សំ​ណាត ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ឃុំ​កើតហេតុ​មាន​របួស​គ្រិច​កជើង ខាងស្តាំ ​០១ កន្លែង​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ ខុម សុ​ភ័​ក្រ ហៅ តុ ម៉ុ​ស ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​រួមមាន​១.​កាំបិត​បុ័ង តោ​ពណ៌​ខ្មៅ​គ្មាន​ដង​០១​ និង​២.​កាំបិត​ចុង​ស្រួច​ពណ៌​ស ដង​ជ័រព​ណ៌​ខ្មៅ ០១។

    ប៉ូលិស​បន្តថា រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​ជនសង្ស័យ​តែងតែ ជេរ ឡូឡា​ គំរាមកំហែង​អ្នកជិតខាង ព្រមទាំង​មាន​កាន់​កាំបិត​ជាប់​នៅ​នឹង​ដៃ ពុំមាន​អ្នកណា​ហ៊ាន​ចូល​ឃាត់  ឯ​ឪពុកម្តាយ​ក៏​មិន​ហ៊ាន​នៅផ្ទះ​ដែរ។​

    លុះដល់​ថ្ងៃទី​២៨​ ធ្នូ ​២០១៦ ​វេលា​ម៉ោង​៧ ​និង​៣០​នាទី ជនសង្ស័យ​បាន​ជេរប្រមាថ​លើ​ជន​​រងគ្រោះ​ឈ្មោះ ​ចាន់ សំ​ណាត និង​ប្រពន្ធ ដោយ​គ្មាន​មូលហេតុ។ ​បន្ទាប់មក​ជនសង្ស័យ​បាន​យក​កាំបិត​បុ័ងតោ គប់​មក​ត្រូវ​ជញ្ជាំង​ផ្ទះ​ជនរងគ្រោះ​ដែល​ធ្វើ​ពីស័ង្ក​សី​បណ្តាល​ឱ្យ​ជាប់​កាំបិត​ហ្នឹង​ជញ្ជាំង។

    ពេលនោះ ជនរងគ្រោះ​បាន​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​កាន់​រត់​មក​ដេញ​ចាក់​ជនរងគ្រោះ ​ហើយ​ជនរងគ្រោះ​បាន​រត់​ដួល បណ្តាល​ឱ្យ​គ្រិច​កជើង​ខាង​​ស្តាំ ទើប​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយ​ការជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែ​កតា​កូវ​ចុះទៅ​ធ្វើ​​អន្តរាគមន៍​ស្រាប់តែ​ជនសង្ស័យ បាន​យក​កាំបិត​ចុង​ស្រួច ដេញ​ចាក់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ។

    ឃើញ​ដូច​នោះ​សមត្ថកិច្ច បាន​ដកឃ្លា​ស្រាប់តែ​ជនសង្ស័យ​បាន​រត់​ដេញ តាម​ជំពប់ជើង​ដួល​បណ្តាល​ឱ្យ​ប៉ះ​ក្បាល​នឹង​របង​ថ្ម​របស់​ប្រជាពលរដ្ឋ មាន​របួស​ក្បាល​បន្តិច​ទើប​ចាប់​ឃាត់​ខ្លួន​បាន​និង​ដកយក​កាំបិត​ចុង​ស្រួច​ពី​ដៃ​ជនសង្ស័យ​បាន។

    បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​អនុវត្តតាម​នីតិ​វិធី៕​

Untitled 1 adverise with khmeread

មតិយោបល់