ញាក់សាច់​! គ្រូបង្វឹក​នៅ EPL ពាក់​នាឡិកា​ថ្លៃ​កប់​ពពក​ទាំងអស់ ខ្លះ​ថ្លៃ​ដល់​ទៅ​ជាង ៥ ម៉ឺន​ដុល្លារ ប៉ុន្តែ​មាន​មួយរូប​គត់​ពាក់​នាឡិកា​តម្លៃ ៤០ ផោន​

    ​Antonio Conte កំពុង​គ្រង​ចំណាត់ថ្នាក់​កំពូល​ក្នុងការ​ប្រកួតប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​លោក Sean Dyche ឯណេះ​ទេ​ដែលជា​បុគ្គល​ស្ថិតនៅលើ​គេ​នៃ​ចំណាត់ថ្នាក់​នាឡិកាដៃ​ថ្លៃ​បំផុត ពេល​និយាយ​ដល់​ការលេង​ស្ទីល​នាឡិកាដៃ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម Burnley លោក Dyche ត្រូវបាន​គេ​ប្រទះឃើញ​ពាក់​នាឡិកាដៃ ដែលមាន​តម្លៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ៤៥.០០០​ផោន (​ជាង ៥៥.០០០ ដុល្លារ​) ខណៈដែល​វេ​ប​សាយ DailyMail បាន​រាយការណ៍​ថា នាឡិកាដៃ​និយម​ប្រើប្រាស់​ជាប្រចាំ​របស់លោក Conte គឺមាន​តម្លៃ ១០.០០០​ផោន​។​

​    ​យោងតាម​ការស្រាវជ្រាវ​របស់ DailyMail បាន​បង្ហាញថា លោក Bob Bradley ដែល​ទើបនឹង​ត្រូវ​បណ្តេញចេញ​កាលពីពេល​ថ្មីៗ​នេះ​ដោយ Swansea បាន​ចំណាយ​ប្រាក់​ទៅលើ​នាឡិកាដៃ​របស់ខ្លួន​ត្រឹម ៤០​ផោន​ប៉ុណ្ណោះ​។​

​    ​អូស​មក​ខាងក្រោម​នេះ​ដើម្បី​មើល​តម្លៃ​នាឡិកាដៃ​ដែល​អ្នកចាត់ការ​ទូទៅ​ក្នុង Premier League បាន​ចំណាយ​ទៅលើ​វា​!៕

3bafc3f000000578 0 image a 46 1482964619103
adverise with khmeread