adverise with khmeread 1

វៀតណាម​ប្រាប់​ជនបរទេស​ឱ្យ​ប្រយ័ត្ន​ចោរឆក់​ចោរប្លន់ ដែល​ចេញ​ស្រង់ដើម​មុន​រដូវ​បុណ្យចូលឆ្នាំ​

​    ​បណ្តាញសារព័ត៌មាន​វៀតណាម​បានធ្វើ​ការណែនាំ​ដល់​ជនបរទេស​រស់នៅ​វៀតណាម​ឱ្យ​ចេះ​ការពារ​ខ្លួន​អំឡុង រដូវ​បុណ្យចូលឆ្នាំ​វៀតណាម ព្រោះ​ពេលវេលា​នេះ​គឺជា "​ពេល​ដ៏​ត្រូវប៉ាន់​" សម្រាប់​ចោរឆក់ ចោរប្លន់ និង​ឧក្រិដ្ឋជន​ចេញ​ធ្វើ​សកម្មភាព​។

​    ​លោក Peter Verheij ជនបរទេស​ដែល​រៀបការ​ជាមួយ​ជនជាតិ​វៀតណាម បាន​ជួប​រឿង​ស៊យ​ដោយ​ត្រូវ​ចោរ​ពីរ​នាក់​ឆក់យក​ខ្សែក​របស់គាត់​នៅ​ក្រុង​ហូជីមិញ​កាលពី​សប្តាហ៍​មុន​។ ហើយ​លោក​បាន​រំលឹក​រឿងនេះ​ដល់​កាសែត Tuoi Tre News ដូចខាងក្រោម​៖

​    ​"​ខ្ញុំ​រស់នៅ​ហូជីមិញ និង​រៀបការ​ជាមួយ​ស្ត្រី​វៀតណាម​។ យើង​រស់​នៅមាន​ក្តី​សុខ​ជា​យូរ​មកហើយ​ក្នុងប្រទេស​វៀតណាម តែ​ទើបតែ​ជួប​រឿង​ខកចិត្ត​កាលពី​ថ្ងៃទី ១៥ មករា​។

​     ខ្ញុំ​បាន​ជិះ​ម៉ូតូ​ជាមួយ​កូនប្រុស​ខ្ញុំ ខណៈ​មនុស្ស​ធំ​ពីរ​នាក់​បាន​កំពុង​ឆ្លងស្ពាន​សាយ​ហ្គ​ន​។ បន្ទាប់មក​យើង​បាន​ឈប់​ថតរូប​អគារ​ខ្ពស់ៗ​។  នៅពេល​យើង​ចាប់ផ្តើម​ជិះ​ម៉ូតូ​ម្តងទៀត ចោរ​ពីរ​នាក់​ក៏បាន​មក​ឆក់​ខ្សែក​រទាំង​ភ្នែក​ស្រស់​កណ្តាល​ថ្ងៃ​ចែស​។

​    ​ដោយសារ​ចោរ​មាន​ជំនាញ​ច្បាស់លាស់ ទើប​ខ្ញុំ​ពុំមាន​ស្នាម​លើ ក នោះទេ​។ ការខកចិត្ត​របស់​យើង​គឺ​ធំធេង​ណាស់ ព្រោះ​ភរិយា​របស់ខ្ញុំ​បាន​ទិញ​ខ្សែក​នេះ​ពី​ប្រាក់​សន្សំ ហើយ​វា​មានតម្លៃ​ជាង ៥០០ ដុល្លារ​អាមេរិក​"​។

​    ​ខែ​ទី ១២ នៃ​ឆ្នាំ​ចន្ទគតិ​ត្រូវបាន​គេ​ស្គាល់​ជា​ភាសា​វៀតណាម​ថា “cu mat” ដែល​មានន័យថា មនុស្ស​គួរតែ​ពង្រឹង​សន្តិសុខ​ជុំវិញ​ទ្រព្យសម្បត្តិ និង​មាសប្រាក់​របស់ខ្លួន​។

​     ចោរលួច​ចោរប្លន់​ជាធម្មតា​ចេញ​ប្រមាញ់​ជនរងគ្រោះ​នៅ​អំឡុង​ពេលនេះ (​ជិត​ចូលឆ្នាំ​) នៅពេល​មនុស្ស​មាន​លុយ​ច្រើនៗ​ក្នុង​ដៃ និង​កំពុង​នាំគ្នា​ទិញ​ទំនិញ​ជាច្រើន​សម្រាប់​បុណ្យចូលឆ្នាំ​វៀតណាម​៕ 

adverise with khmeread

មតិយោបល់