samsung-banner
adverise with khmeread

Samir Nasri និយាយថា Twitter ខ្លួន​ត្រូវគេ Hack ទេ ក្រោយ Tweet មួយ​សរសេរថា​រូបគេ​រួមភេទ​ជាមួយ​គ្រូពេទ្យ​ស្រី​ម្នាក់​

Samir nasri

    ​Samir Nasri បាន​អះអាងថា បណ្តាញ​សង្គម Twitter របស់គាត់​ត្រូវបាន​គេ Hack ចូល បន្ទាប់ពី​តាម​ចោទប្រកាន់​គាត់​ចេញ Tweet ជាច្រើន​អំពី​ការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​ស្រី​ម្នាក់​។​

​    ​បណ្តាញ​សង្គម​របស់​អតីត​តារាបាល់ទាត់​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ​បាន​ចែករំលែក​ផុស​ជាច្រើន ដោយ​អះអាងថា​បានទទួល "​សេវា​ផ្លូវភេទ​យ៉ាង​ដិតដល់​" ពី​អ្នក​គ្រូពេទ្យ​ស្រី​ម្នាក់ ដែល​ផ្តល់​សេវា​ម៉ាស្សា​លាបប្រេង​ជោគ​ខ្លួន ដើម្បីឱ្យ​គាត់​មាន​សំណើម​។​

​    ​តារាបាល់ទាត់​ក្រុម Sevilla រូបនេះ ត្រូវបាន​គេ​ជឿជាក់​ពិតជា​បានទទួល​សេវា​ម៉ាស្សា​បែប​នោះ​មែន​។​

​    ​ប៉ុន្តែ​ការសរសើរ​របស់គាត់​ទៅលើ​គ្រូពេទ្យ​ស្រី​ម្នាក់​នោះបាន​លើសពី​ការរំពឹងទុក ពេលដែល​បណ្តាញ​សង្គម​របស់គាត់​បានចាប់ផ្តើម​អះអាងថា តារាបាល់ទាត់​រូបនេះ​ទទួលបាន​សេវាកម្ម​ដទៃទៀត​លើសពី​សេវាកម្ម​ពិនិត្យ​សុខភាព​។​

​    ​បណ្តាញ​សង្គម​របស់ Nasri បាន​បង្ហោះ​ថា "​អ្នកគ្រូ​ពេទ្យ​បាន​ផ្តល់ជូន​នូវ​សេវា​សិច​ពេញលេញ​ភ្លាម​បន្ទាប់ពី​ម៉ាស្សា​រួច​។ ដូច្នេះ​បុរសៗ​គ្នា​យើង​កុំ​ភ្លេច​ទៅ​ទទួល​សេវា​នេះ​ទាំងអស់គ្នា​"​។ 

​    ​ហើយ Tweet ជា​បន្តបន្ទាប់​របស់គាត់​និយាយ​ពាក្យអាសគ្រាម​ជាច្រើន​ទាក់ទង​នឹង​អ្នក​គ្រូពេទ្យ​ស្រី​រូបនោះ​៕ 

adverise with khmeread

មតិយោបល់