​ជួប​ជាមួយ​ខ្លាធំ​បំផុត​របស់​ពិភពលោក ទម្ងន់​ដល់​ទៅ ៤១៥ គីឡូក្រាម​!!!

​    ​ជាមួយ​ឈ្មោះ "Hercules" សត្វ​ខ្លា​ទម្ងន់ ៤១៨ គីឡូក្រាម ប្រវែង ៣,៣៣ ម៉ែត្រ​និង​មាន​កម្ពស់ ១,២៥ ម៉ែត្រ​ត្រឹម​ស្មា​មួយ​ក្បាល​នេះ គឺជា​សត្វ​ខ្លាធំ​ជាងគេ​លើ​ពិភពលោក​។ នេះ​បើ​យោងតាម​សៀវភៅ​កំណត់ត្រា Guinness ឆ្នាំ ២០១៤​។​

​    ​Hercules គឺជា​ខ្លា​កាត់ តោ​ឈ្មោល​និង​ខ្លា​ញី ដែល​រស់នៅ​ជម្រក​សត្វព្រៃ Myrtle Beach Safari ក្នុង​រដ្ឋ South Carolina សហរដ្ឋអាមេរិក​។​

​    ​សត្វ​ខ្លា​កូនកាត់ ដែល​ភាសា​អង់គ្លេស​ហៅថា "Liger" និង​មិនមាន​វត្ត​មាននៅ​ពិភព​សត្វព្រៃ ជាទូទៅ​មាន​ទំហំ​ធំ​ជាង​មេបា​របស់​វា​៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត