ឃាត់​ក្មេងៗ ​៣ ​នាក់​ចែកចាយ​ថ្នាំញៀន​ដកហូត​បាន​ថ្នាំញៀន​ ៥៥​ តូចធំ

    ភ្នំពេញ ៖ នៅ​តំបន់​រោងចក្រ​ឆ្នាំ​ផ្លូវ​រថភ្លើង​ព្រំប្រទល់​រវាង​ខណ្ឌទួលគោក​និង​ខណ្ឌដូនពេញ​ជា​កន្លែង​សម្បូរ​ទៅដោយ​អ្នក​ចែក​និង​អ្នក​ជក់​ថ្នាំញៀន​ដូច​តំបន់​ប្លុក​ត្រពាំង​ឈូក​ដែរ។​

    ទោះយ៉ាងណា​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ជាក់ស្តែង​នៅវេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំនុច​ប្លុក​រោងចក្រ​ឆ្នាំ ផ្លូវ​រទេះ​ភ្លើ​ថ ក្រុម​១០៩ ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដោយ​ឃាត់​បាន​ចែកចាយ​ថ្នាំ​៣​នាក់​ដកហូត​បាន​ថ្នាំញៀន​៥៤​កញ្ចប់​តូច​និង​ធំ​ល្មម​១​កញ្ចប់ នឹង​លុយ​ខ្មែរ​៤០​ម៉ឺ​ន​រៀល​ផងដែរ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ដំបូង​កម្លាំង​ប៉ូលិស​បានធ្វើ​ការសហកា​រ​គ្នា​ជិះ​ល្បាត​ត្រង់ចំណុច​ខាងលើ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​តែងតែ​កើតឡើង​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ត្រង់ចំណុច​ខាងលើ​ក៏ដូចជា​ក្នុង​មូលដ្ឋាន​។​

    ខណៈ​ពេលនោះ​កម្លាំង​ក៏​ប្រទះឃើញ​យុវជន​បីនាក់​ឈរ​តាមផ្លូវ​ក្នុង​លក្ខណៈ​សង្ស័យ បាន​សុំ​ឆែកឆេរ​លើ​ខ្លួន​មិនមាន​ឃើញ​អ្វី​តែ​ពេលដែល​កម្លាំង​ពិនិត្យ​ជុំវិញខ្លួន​អ្នក​ទាំងបី​នោះ​ក៏​ប្រទះឃើញ​បាវ​មួយ​សង្ស័យ​ក៏​រើស​មក​មើល​បាន​រកឃើញ​កញ្ចប់​ថ្នាំញៀន​៥៤​កញ្ចប់​តូច ​និង​មួយកញ្ចប់​ធំ​នៅក្នុង​បាវ​នោះ​និង​ដកហូត​លុយ​បាន​ចំនួន​ ៤០០.០០០ ​រៀល។​

    សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ទាំងបី​នាក់​នោះ​មានឈ្មោះ៖ ទី​១​.ឈ្មោះ លី ចក្រី ភេទ​ប្រុស អាយុ​១៦ឆ្នាំ មុខរបរ​លក់​សៀវភៅ ស្នាក់នៅ​ម្ដុំ​វត្ត​ញាណ​រង្សី សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ, ​ទី​២.​ឈ្មោះ ឯម ដា​នី​ត ភេទ​ប្រុស អាយុ​១៤ឆ្នាំ មុខរបរ​លក់​សៀវភៅ​និង​វៃ​សា​រ៉ា​ស្បែកជើង ស្នាក់នៅ​ម្ដុំ​វត្ត​ញាណ​រង្សី សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ​ និង ទី៣.មានឈ្មោះ សែម សេរី ហៅ​ទី ភេទ​ប្រុស អាយុ១៣ឆ្នាំ មុខរបរ លក់​សៀវភៅ ស្នាក់​ម្ដុំ​ផ្សារ​ដើម​គរ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ស្នាក់​នៅផ្ទះ​លេខ​៣២៦ ផ្លូវ​៣៣៦ ក្រុម​២ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក។​

    បច្ចុប្បន្ន​អ្នក​ទាំង​បីនាក់​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕

1
adverise with khmeread
Loading ad ...