ស្រវឹងស្រា​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៌​ហើយ​អាង​ខ្លួន​ស្គាល់​ប៉េអឹម​ខណ្ឌចំការមន

    ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​កាមរី ​(​បា​ឡែ​ន​) ​ទៅបុក​រថយន្ត​ហ៊ី​​ឡា​ក់វី​ហ្គោ រង​ការខូចខាត​បន្តិចបន្តួច​មិន​ព្រម​និយាយ​គ្នា​បែរជា​បើករថយន្ត​មក​ចត​នៅមុខ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ទៅវិញ ព្រោះ​អាង​ស្គាល់ប៉េអឹម​។​

    គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩ ​និង​៥៥​នាទី​យប់​ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​និង​ផ្លូវ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេង​៣ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​ឡាក់​វី​គោ​ ពណ៌​ស​ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH.5669 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រព​ន្ធ និង​កូនតូច​ម្នាក់​បើក​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​កើ​តទៅ​លិច​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​កែង​ផ្លូវ​១៤៣​ជិត​ផុត​ទៅហើយ ស្រាប់​តែមាន​រថយន្ត​ម៉ាក​កាមរី ​(​បា​ឡែ​ន​) ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK.4350 ​បើកបរ​ដោយ​ស្ត្រី​វ័យក្មេង​រួម​ដំណើរ​ជាមួយ​បុរស​ចំណាស់​ម្នាក់​បើក​តាមផ្លូវ​១៤៣​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវកែង​រថយន្ត​បត់​បំណង​ឡើង​ផ្លូវ​ម៉ៅ​សេទុង​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ហ៊ី​ឡាក់​វី​ហ្គោ កំពិត​បន្តិច​និង​បែក​កាង​ជ័រ​។ ភ្លាមៗ​គេ​ឃើញ​ស្ត្រី​អ្នកបើករថយន្ត​ចុះមក​ដើរ​ទ្រេតទ្រោត​ឡូឡា​ទាំង​ខ្លួន​ស្រវឹងស្រា​ជោគ​និយាយ​ស្ដាប់​គ្នា​មិនបាន ខ្វះ​ទំនួល​ខុសត្រូវ​មួយសន្ទុះ​ឡើង​បើកឡាន​យកទៅ​ចត​ខាងមុខ​អាវុធហត្ថ​ខណ្ឌចំការមន​ធ្វើ​ព្រងើយ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង។

    ក្រោយពី​និយាយ​ឡូឡា​យូ​ពេក​មិនត្រូវ​គ្នា​ខាង​បង្ក​ខ្វះ​ការទទួលខុសត្រូវ​សមត្ថកិច្ច​ចរាចរណ៍​បានសម្រេច​ចិត្ត​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​អធិការ​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់៕

1 adverise with khmeread