NOKIA មាន​គម្រោង​ឡើង​សមរភូមិ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ម្តងទៀត ហើយ​គាស់កកាយ​ទូរស័ព្ទ​ស៊េរី​ចាស់​ខ្លះមក​លក់​ឡើងវិញ​

    ​ក្រុមហ៊ុន NOKIA នឹង​បញ្ចេញ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ថ្មី​ចំនួន ៥ ប្រភេទ ក្នុង​ការវិល​ត្រឡប់មក​វិញ​ក្នុង​ឆ្នាំ ២០១៧​។​

​    ​ទូរស័ព្ទដៃ​ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android ទាំងនេះ​នឹងមាន​ទំហំ​អេក្រង់ ៥ និង ៥,៧ អ៊ី​ញ ហើយនឹង​ដាក់​បង្ហាញ​ទូរស័ព្ទដៃ​នោះ​នៅ​ពិព័រណ៍​ទូរស័ព្ទដៃ Mobile World Congress ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០១៧​។​

​    ​ខណៈដែល​ទូរស័ព្ទដៃ​ស៊េរី​ចាស់​នៅមាន​តម្លៃ​រហូតដល់​ថ្នាក់​មានការ​ដេញថ្លៃ ទូរស័ព្ទដៃ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Window 10 គឺជា​ការខាតបង់​ដ៏​ធំ ព្រោះ​អ្នកប្រើប្រាស់​មិន​ចូលចិត្ត​ឡើយ​។​

​    ​ហើយ​ក្រុមហ៊ុន​នេះ​សង្ឃឹមថា​ទូរស័ព្ទដៃ​ជំនាន់​ក្រោយ​ប្រើ​ប្រព័ន្ធ Android នឹង​ទទួលបាន​ការស្រឡាញ់​ពេញចិត្ត និង​តម្លៃ​ក៏​ថោក​សមរម្យ​។​

​    ​ហើយ​ក្រុមហ៊ុន​នេះ​ក៏បាន​និយាយ​ផងដែរ​ថា Nokia 150 និង 150Dual ជាទូរស័ព្ទដែលមានកម្លាំងថ្មដូចនឹង​ទូរស័ព្ទ​ដៃ Nokia 3310 នឹង​ត្រឡប់មកវិញ​ជាមួយនឹង​កម្លាំង​ថ្ម​ដដែល​អាចនិយាយបាន ២២ ម៉ោង និង​ទុកចោល​បាន ៣១ ថ្ងៃ​។ ហើយ​ហ្គេម​ពស់ និង Nitro Racing ក៏​នឹង​បង្ហាញ​វត្តមាន​នៅលើ​ទូរស័ព្ទដៃ​នេះដែរ​។​

​    ​ដោយឡែក​ក្រុមហ៊ុន Nokia បាន​បង្ហើប​ថា​នឹងមាន​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​បី​ផ្សេងទៀត ប៉ុន្ដែ​ទុក​វា​ជា​អា​ថ៍កំ​បាំង​សិន​រហូតដល់​ថ្ងៃ​តាំង​ពិ​ព័ណ៌​ទូរស័ព្ទដៃ​ទើប​បញ្ចេញ​ឱ្យដឹង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត