​ចិន​ដាក់​ដំណើរការ​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន​លើផ្លូវ​ដែក​វែង​បំផុត​របស់​ពិភពលោក ប្រើពេល ១០ ម៉ោង​ប៉ុណ្ណោះ​លើ​ចម្ងាយ​ផ្លូវ​ជាង ២០០០ គីឡូម៉ែត្រ​

​    ​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​ពី​ទីក្រុង​សៀង​ហៃ​ទៅកាន់​ទីក្រុង​គុន​មី​ញ ដែលជា​ទីក្រុង​ធំ​នៃ​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន បានចាប់ផ្តើម​ដំណើរការ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​    ​ខ្សែ​រថភ្លើង​ទីក្រុង​សៀង​ហៃ​-​យូ​ណាន​ថ្មី​នេះ​នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំងពីរ​មក​ត្រឹម ១០ ម៉ោង​និង ៣៦ នាទី ដែល​ពី​មុនគេ​ធ្លាប់​ធ្វើដំណើរ​តាម​រថភ្លើង​ធម្មតា​ដោយ​ចំណាយពេល ៣៥ ម៉ោង​និង ៣៤ នាទី​។​

​    ​ដោយ​ឆ្លងកាត់​ខេត្ត​ក្រុង​ចិន​ចំនួន ៦ គឺ​សៀង​ហៃ ខេត្ត​ចឺ​ជាំ​ង ខេត្ត​ជាំ​ង​ស៊ី ខេត្ត​ហ៊ូ​ណាន ខេត្ត​គួ​យ​ចូ​វ និង​ខេត្ត​យូ​ន​ណាន ផ្លូវ​រថភ្លើង​ប្រវែង ២.២៥២​គីឡូម៉ែត្រ​នេះ​គឺជា​ផ្លូវដែក​ល្បឿន​លឿន​វែង​ជាងគេ​ពី​ភាគ​កើ​តទៅ​លិច​របស់​ប្រទេស​ចិន​។ ចំពោះ​សំបុត្រ​ធ្វើដំណើរ​មានតម្លៃ ១២៦ ដុល្លារ (៨៧៩ យ័ន​) សម្រាប់​កៅអី​លំដាប់ថ្នាក់​ទី​ពីរ និង ១.៤៧៥ យ័ន​សម្រាប់​កៅអី​លំដាប់​ថ្នាក់ទីមួយ​៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់