ប៉ូលិស​ស្រុក​ល្វាឯម​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ២ ​កញ្ចប់​ធំ​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ល្វាឯម​ឃាត់ខ្លួនក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​២៨​ ធ្នូ​ ២០១៦ វេលា​ម៉ោង ១ ​រសៀល​នៅ​ចំណុច​ជិត វត្ត​អរិយ​ក្សត្រ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ជាប់​ព្រំប្រទល់ ភូមិ​បា​រាជ​ឃុំ ស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សាយ ប៊ុន​ខួច ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​សព្វថ្ងៃ ភូមិ ព្រែក​ល្វា ឃុំ ព្រែក​តា​កូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាម ស​ថ្លា ០២ កញ្ចប់​ធំ​, ២-​ម៉ូតូ សង់​កូរ៉េ ចំនួន ០១ គ្រឿង និង​៣-​ទូរស័ព្ទ​ម៉ាក​ណូគា ​(​អិន​ចុច​ពិល​) ០១​គ្រឿង​។​

    ប៉ូលិស​បន្តថា កម្លាំង​ជំនាញ​បាន​សហការ​ស្រាវជ្រាវ​និង​កំណត់​បាន​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​សមត្ថកិច្ច​ស្រុក​និង​កម្លាំង​ប៉ុ​សិ្ត​បានដាក់​កម្លាំង​ត្រួតពិនិត្យ ឆែកឆេរ​ហើយ​រកឃើញ​សារធាតុ​ញៀន​០២​កញ្ចប់​ធំ បាន​ឃាត់ខ្លួន​មក​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់