ឃាត់​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​ ២ ​កញ្ចប់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​ស្រាវជ្រាវ​បង្ក្រាប ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ខុសច្បាប់​នា​ថ្ងៃទី​២៨​ ធ្នូ​ ២០១៦ វេលា​ម៉ោង​៧ ​និង​០៥​នាទី នៅ​ចំណុច​ទំនប់​បឹង​សំរិត ភូមិ​ទួល​អ​ង្គុ​ញ ​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រ៉េត ជី​វ័​ន្ត​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​នៅក្នុង​បន្ទុក​ឪ​ពុក​ម្ដាយ​មាន​ទីលំនៅ​ភូមិ​បដិមាករ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ​ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ​០២ ​កញ្ចប់​តូច,​ ប្រាក់រៀល​៥០.០០០​រៀល​, ​ទូរ​ស័ព្ទ NOKIA អ៊ិន​ចុច​ពិល ០១ ​គ្រឿង​ និង​កូន​កាបូប​ពណ៌ ឈាមជ្រូក ០១​។​

    ប៉ូលិស​បន្តថា ដំបូងកម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ បានទទួល​ព័ត៌មាន​ថា​ មាន​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​នូវ​សារធាតុ​ញៀន។ ​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់