adverise with khmeread 0

អ្នករៀបចំ​បុណ្យសព​លោក Por លះ​អ្នកចូលរួម​បុណ្យ​ដែល​មក​ថតរូប Selfie ខ្វះ​ការគោរព​ដល់​សព​

​    ​វត្ត និង​សហ​អ្នករៀបចំ​ពិធីបុណ្យ​សព​លោក Tridsadee “Por” Sahawong កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ជំ​រុញឱ្យ​សាធារណជន​គោរព​សិទ្ធិ​ឯកជន​របស់​គ្រួសារ​សព​ផង បន្ទាប់ពី​ហ្វូងមនុស្ស​ជាច្រើន​បាន​សម្រុក​មក​ថតរូប និង​ថត Selfie ជាមួយ​សាកសព​តារា​ទើប​លាចាក​លោក​រូបនេះ និង​សាច់ញាតិ​។

​    ​បណ្តាញ​សង្គម​បាន​ផ្ទុះ​កំហឹង​ជុំវិញ​ការនាំគ្នា​មក​ឡោមព័ទ្ធ​ជុំជិត​ពី​សំណាក់​អ្នក​ថត​ទូរទស្សន៍ អ្នកកាសែត និង​អ្នកគាំទ្រ ខណៈដែល​ពួកគេ​បាន​រំខាន​ជ្រុល​ហួសហេតុ​ពេក​ទៅលើ​ភរិយា​សព និង​សមាជិកគ្រួសារ នៅពេលដែល​ពួកគេ​បាន​យក​សព​តារា​សម្តែង​រូបនេះ​ពី​មន្ទីរពេទ្យ Ramathibodi Hospital មក​វត្ត​ក្លាង​នៅ​ស្រុង​មួង​ខេត្ត​បុរី​រ៉ាំ​កាលពី​ថ្ងៃ​អង្គារ​។

​    ​អ្នក​កាន់ទុក្ខ អ្នកគាំទ្រ និង​សាច់ញាតិ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​វត្ត​ក្លាង​កាលពី​យប់​ថ្ងៃ​អង្គារ​សម្រាប់​ពិធី​ចំអាស​សព និង​សូត្រមន្ត ដែល​ចូលរួម​រៀបចំ​ដោ​ក្លឹប​បាល់ទាត់ Buriram United Football Club​។ អ្នកចូលរួម​ខ្លះ​បាន​ព្យាយាម​ថតរូប​លោកស្រី Vanda និង​កូនតូច​របស់គាត់ ហើយ​រឹតតែ​ហួសហេតុ​ទៀត​នោះ​ពួកគេ​បាន​ព្យាយាម​ថត Selfie ជាមួយ​អ្នក​មេម៉ាយ និង​កូនស្រី​អាយុ ២ ឆ្នាំ​របស់គាត់​ថែមទៀត​។

​    ​មន្ត្រី​វត្ត​បាន​ស្រែក​ទាំង​ខឹង​ដាក់​ក្បាល​មេក្រូ​កាលពី​យប់​ថ្ងៃ​អង្គារ​ឱ្យ​សាធារណជន​ចេះ​បង្ហាញ​ការគោរព​ចំពោះ​សព​ផង មិនត្រូវ​មក​ថត​រូបថត​ក្នុង​កន្លែង​តម្កល់សព​ដូច្នេះ​ទេ​។

​     ដោយ​ឃើញ​ទិដ្ឋភាព​ដែល​បានកើត​ឡើង​នៅ​វត្ត​ក្លាង លោកស្រី Karuna Chidchob ភរិយា​ម្ចាស់​ក្លឹប Buriram United បាន​សរសេរ​លើ Facebook កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ដែល​ចូលរួម​បុណ្យសព​គួរតែ​បញ្ចេញ​ឥរិយាបថ​ឱ្យ​ល្អ​បន្តិច​ទៅ​។

​    ​លោកស្រី​បាន​សរសេរ​នៅលើ Facebook របស់​ក្លឹប​បាល់ទាត់​យ៉ាង​ដូច្នេះ "​ខ្ញុំ​សូម​ស្នើ​គ្រប់គ្នា​ដែល​ចូលរួម​បុណ្យសព​ឱ្យ​ចេះ​ស្គា​ល់ពី​ប្រភេទ​ព្រឹត្តិការណ៍​ដែល​អ្នកចូលរួម និង​របៀបរបប​ដែល​អ្នក​គួរ​ប្រព្រឹត្ត​ផង​"​។

​    ​លោកស្រី Karuna បាន​បន្តថា "​សម្រាប់​អ្នក​ដែល​ថតរូប​ដែល​ចាត់ទុកថា​មិន​សមរម្យ សូមអ្នក​មេត្តា​លុបចោល​ឱ្យអស់​ទៅ និង​ឈប់​ចែកចាយ​តទៅទៀត ដើម្បី​គោរព​អ្នក​ដែល​ស្លាប់ និង​គ្រួសារ​របស់គាត់​"​។ លោកស្រី​បាន​បន្ថែមថា ពិធី​បុណ្យសព​មិនមែន​សម្រាប់​ថតរូប ឬ​ថត Selfie នោះទេ​។

​    ​គួរ​បញ្ជាក់ថា សព​របស់លោក​នឹង​បន្តធ្វើ​បុណ្យ​រហូតដល់​ថ្ងៃអាទិត្យ ជា​ពេលដែល​រូបរាងកាយ​របស់លោក Por នឹងត្រូវ​រំលាយ​ក្នុង​ព្រះ​អគ្គី​៕

 

adverise with khmeread
ប្រភព៖ បាងកក​ប៉ុស្តិ៍

មតិយោបល់