samsung-banner
adverise with khmeread

ជិះ​កង់​ទៅ​ទិញ​ថ្នាំញៀន​មក​ប្រើ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

Untitled 1

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ជិះ​កង់​ទៅ​ទិញ​ថ្នាំញៀន​មក​ប្រើ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​២៨ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​១០​ និង​១០​នាទី យប់​ចំណុច​ផ្លូវ​បេតុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថា​ន  រ័ត្ន​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ កម្មករ​ (​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច និង​២-​កង់​០១​គ្រឿង  (​ជា​មធ្យោបាយ​ធ្វើដំណើរ​)។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ​សហការ​ជាមួយ​ប្រជា​ការពារ​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​បាន​ប្រទះឃើញ ជនសង្ស័យ​កំពុង​ជិះ​កង់​តែម្នាក់ឯង​នៅ​ចំណុចកើតហេតុ​ខាងលើ។ ​ពេលនោះ​ជនសង្ស័យ​ព្យាយាម​រត់ កម្លាំង​បាន​ឃាត់​ហៅ​សួរនាំ​ និង​ឆែក​​ឆេរ​រកឃើញ​ថ្នាំញៀន​ ០១​ កញ្ចប់​តូច​នៅ​នឹង​ហោប៉ៅ​ខោ​ជនសង្ស័យ រួច​បាន​ឃាត់ខ្លួន​មក​ប៉ុស្តិ៍ធ្វើការ​សាកសួរ ​និង​ប​ញ្ជូ​ន​មក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ ដើម្បី​ចាត់ការ​បន្ត​តាម​នី​តី​វិធី​៕

adverise with khmeread

មតិយោបល់