samsung-banner
adverise with khmeread

ខ្សែប្រយុទ្ធ Marco Reus របស់ក្លឹប Dortmund ក្លាយជាគោលដៅផ្ទេរទី១របស់ Arsenal

Marco reus

           ប្រសិនបើ​កីឡាករ Alexis Sanchez ចាកចេញពី Arsenal​ ​ដោយ​សារតែ​ជម្លោះ​កិច្ច​សន្យាមែននោះ ក្លឹប Arsenal នឹងពិចារណា​ដាក់សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ Marco Reus ពី​ក្លឹប Dortmund ។

          Marco Reus ដែល​ទើបនឹង​វិលត្រឡប់​បង្ហាញសម្ថភាពវិញ​ បន្ទាប់ពី​ខក​ខាន​មួយ​រយៈ​ដោយ​សាររបួស​នោះ ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ចសន្យា​ផ្ទេរ​មក​កាន់​ក្រប​ខណ្ឌ​ PL។ កីឡាកររូបនេះរក​បាន​ជាង​២០​គ្រាប់​នៅ​ពីរ​រដូវកាល​ជាមួយ​នឹង​ក្លឹប Dortmund។

គ្រូបង្វឹកក្លឹប Arsenal​ លោក Arsene Wenger បាន​ចាត់ទុក​កីឡាករ​រូបនេះ​ជា​គោល​ដៅ​ផ្ទេរ​លេខ​១ ខណ:ពេល​ដែលលោកមាន​ការ​បារម្ភ​ថា​ អាចនឹងបាត់​បង់​​ខ្សែប្រយុទ្ធ Sanchez។

          បន្ទាប់ពី​ផ្ទេរ​ពីក្លឹប Barcelona មក​ Arsenal កាល​ពី​ឆ្នាំ​២០១៤​មក Sanchez  បាន​ក្លាយជា​កីឡាករ​ឆ្នើម​និងជាកីឡាករក្នុងដួងចិត្ត​របស់​ទស្សនិកជន​ ហើយ​កិច្ច​សន្យា​របស់ Sanchez បន្ត​រហូត​ដល់​ឆ្នាំ​២០១៨។ ប៉ុន្តែ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ចាប់ផ្តើមមានជម្លោះលើបញ្ហាប្រាក់ឈ្នួលជាមួយ Arsenal បន្ទាប់ពី​មាន​ក្លឹប​ចិន​ហ៊ាន​ផ្តល់​ប្រាក់​ឈ្នួល​៤០០.០០០​ផោន​ក្នុងមួយសប្តាហ៍ដល់ខ្លួន៕

adverise with khmeread

មតិយោបល់