ត្រៀម​ប្រដាប់​វាស់​ឈាម​! នេះ​ជា​កម្រិត​សម្ពាធ​ឈាម​ដែល​ចាត់ទុក ឡើង​សម្ពាធ​ឈាម ព្រមទាំង​វិធី​ទប់ស្កាត់​និង​ព្យាបាល​

    ​លើស​សម្ពាធ​ឈាម​កើតឡើង​គឺ​នៅពេលដែល​កម្លាំង​សម្ពាធ​ឈាម​បង្ខំ​ឱ្យ​ឈាម​ហូរ​តាម​សរសៃឈាម​លឿន​ខ្លាំងពេក​។ ហើយ​ប្រសិនបើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អ្នក​មិនមែន​មានតែ​ម្នាក់​នោះទេ​។ ប្រជាជន​អាមេរិក​ប្រមាណ ៨០ លាន​នាក់​ហើយ​ភាគច្រើន​មាន​អាយុ ២០ ឆ្នាំ​ឡើងទៅ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

​    ​* កម្រិត​សម្ពាធ​ឈាមៈ​
​    ​- ១២០/៨០ ឈាម​ធម្មតា​
​    ​- ១២០-១៣៩ / ៨០-៨៩ លើសឈាម​
​    ​- ១៤០-១៥៩ / ៩០-៩៩ លើសឈាម​ដំណាក់កាល​ទី ១
​    ​- ១៦០ ឡើងទៅ / ១០០ ឡើងទៅ លើសឈាម​ដំណាក់កាល​ទី ២​។​

​    ​* រោគសញ្ញា​លើសឈាម​៖
​    ​- ឈឺក្បាល​
​    ​- វិលមុខ​
​    ​- ឡើង​ស្លេស​
​    ​- ដើរ​អត់​នឹង​
​    ​- ឈឺ ឬ​មាន​អារម្មណ៍​តឹង​ដើមទ្រូង​
​    ​- ដកដង្ហើម​ខ្លីៗ​
​    ​- បេះដូង​លោត​ញាប់​។​

​    ​* ហានិភ័យ​នៃ​ការ​លើសឈាម​៖
​    ​- ខូច​បេះដូង​ធ្ងន់ធ្ងរ​
​    ​- មាន​បញ្ហា​ភ្នែក​
​    ​- បញ្ហា​ដល់​ការចងចាំ​
​    ​- ដាច់​សរសៃឈាម​ខួរក្បាល​
​    ​- សរសៃឈាម​ឡើង​ប៉ោង​
​    ​- ជំងឺ​មេ​តា​ប៉ូលីស​។​

​    ​* អាហារ​ដែលនាំឱ្យ​លើ​សម្ពាធ​កាន់តែខ្លាំង និង​បំផ្លាញ​សុខភាព​៖
​    ​- ស្ករ​
​    ​- អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​
​    ​- ជាតិ​ស្រវឹង​
​    ​- កាហ្វេ​អ៊ី​ន​
​    ​- ខ្លាញ់​ឆ្អែត និង​ខ្លាញ់​អូ​មេ​ហ្គា ៦​។​

​    ​* អាហារ​ព្យាបាល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖
​    ​- អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដូចជា ពពួក​សណ្ដែក គ្រាប់​ធុញ្ញ​ជាតិ បន្លែ​និង​ផ្លែឈើ​។​
​    ​- ទឹកតែ​
​    ​- ខ្លាញ់​អូ​មេ​ហ្គា ៣ ៖ ត្រី​សា​ម៉ុង សា​ឌី​ន គ្រាប់​ជីរ​។​ល​។​
​    ​- អាហារ​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម ដូចជា​ចេក ផ្លែ​ប៊ឺ​រ ទឹកដូង ឪឡឹក ។​ល​។​
​    ​- សូកូឡា​ខ្មៅ (​គ្មាន​ជាតិ​ស្ករ​)​។​
​    ​- ទឹកខ្មេះ​ប៉ោម ៖ សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។​

​    ​* កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តាម​វិធី​បែប​ធម្មជាតិ​៖
​    ​- ធ្វើ​លំ​ហាត់ប្រាណ​ដើម្បីឱ្យ​បេះដូង​ប្រើ​អុក​ស៊ីន​សែន​បានល្អ ដោយ​ការដើរ​លឿនៗ និង​រត់​។​
​    ​- ដកដង្ហើម​វែងៗ​។​
​    ​- ទទួលទាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​។​
​    ​- ចៀសវាង​អាហារ​ប្រៃ​។​
​    ​- ពិសា​សូកូឡា​ខ្មៅ (​គ្មាន​ជាតិ​ស្ករ​)​។​
​    ​- ផឹក​ទឹកតែ​ឱ្យ​ច្រើន​។​
​    ​- កុំ​ធ្វើការ​ច្រើនពេក ៖ ធ្វើការ ៤១ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យ ១៥ ភាគរយ​នៃ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​។​
​    ​- បន្ធូរ​អារម្មណ៍​ជាមួយនឹង​ចម្រៀង​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់