ការប្រកួត​ជិះ​ស្គី​ប្រហែលជា​មិនអាច​ធ្វើ​បានទេ​ឆ្នាំនេះ ព្រោះ​តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​ភាគច្រើន​នៅ​អឺរ៉ុប ពុំមាន​ព្រិល​ធ្លាក់​គ្រប់គ្រាន់​

    ​សីតុណ្ហភាព​ឡើង​ខ្ពស់​មិនធម្មតា កំពុង​គំរាមកំហែង​រដូវ​ជិះ​ស្គី ខណៈដែល​រមណីយដ្ឋាន​ជិះ​ស្គី​ដ៏​ពេញនិយម​នៅ​អឺរ៉ុប​បាន​បិទ​ចោល​ទាំងស្រុង​។​

​    ​រមណីយដ្ឋាន​ជិះ​ស្គី​ខ្លះ​ក្នុងប្រទេស​បារាំង​មិនមាន​ព្រិល​ធ្លាក់​ច្រើន​នោះទេ​ក្នុងពេល​ច្រើនជាង​មួយខែ​មកនេះ បានធ្វើ​តំបន់​ពោរពេញ​ទៅដោយ​ព្រិល​ទៅជា​ទទេ​គ្មានអ្វី​ទាំងអស់​។​

​    ​បុគ្គលិក​ប្រមាណ​ជា ៤៥.០០០ នាក់​អត់​ការងារ​ធ្វើ​ដើរ​ទាត់​ខ្យល់ ខណៈដែល​នៅ​តំបន់ភ្នំ Massif Central, Vosges, និង​Jura ប្រទេស​បារាំង ជាពិសេស​ក្នុង​តំបន់ភ្នំ Charmey ប្រទេស​ស្វី​ស​ដោយសារ​អត់​ព្រិល​និង​គ្មាន​អ្នក​មកលេង​។​

​    ​អ្នកជំនាញ​អាកាសធាតុ​លោក Sandra Larue និយាយថា​ខែធ្នូ ឆ្នាំ ២០១៦ អាច​នឹង​បញ្ចប់ទៅ​គ្មាន​ព្រិល ដោយសារតែ​ការរារាំង​ពី​សម្ពាធ​ខ្យល់ (blocking anticyclone) ជាហេតុ​នាំឱ្យ​អាកាសធាតុ​គ្មាន​ព្រិល​បែបនេះ​រយៈពេល​យូរអង្វែង​។ នេះ​បើ​យោងតាម​វេ​ប​សាយ BFMTV៕

3baf61f800000578 0 image a 2 1482949812396 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់