រពឹសដៃ ជាប់ខ្នោះ! ឃាត់ខ្លួនយុវជនម្នាក់លូក​ច្របាច់​ដោះ​នាងក្រមុំ​២​នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៩​ ធ្នូ​ ២០១៦ ​វេលា​ម៉ោង​ប្រហែល​១២​ និង​១២​នាទី អា​ធ្រា​ត្រ​នៅ​ក្លឹប​រឺ​ឡិច ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​បៀតបៀន​កេរ្តិ៍ខ្មាស ​(​ច្របាច់​ដោះ​នារី​២​នាក់​)​ ខណៈ​កំពុង​រាំលេង​កម្សាន្ត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ផន វុត្ថា ភេទប្រុស អាយុ​១៩​ឆ្នាំ ​មុខរបរ​ជាង​ម៉ា​ស៊ីន​ភ្លើង រស់នៅ ភូមិ​បឹង​ធំ សង្កាត់​បឹង​ធំ ខណ្ឌ​ពោ​ធី​សែន​ជ័យ​។​

    ចំណែក​ជនរងគ្រោះ ម​.​ប​.​ ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ ​មុខរបរ​នៅផ្ទះ ស្ទាក់​នៅផ្ទះ ផ្ដូ​វ​លំ ភូមិ សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជ័យ ​និង​ឈ្មោះ ភ​.​ស​.​ល​ កេ​ទស្រី អាយុ​២៤​ឆ្នាំ ​មុខរបរ អ្នកចម្រៀង រស់នៅ​ភូមិ​ដឺ​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បន្តថា ដំបូង ជនរងគ្រោះ មក​រាំលេង​កម្សាន្ត​នៅ​ក្លឹប​រឺ​ឡិច ក៏ត្រូវ​ជនសង្ស័យ​ច្របាច់​ដោះ​មកលើ​ជនរងគ្រោះ​២​នាក់ ដោយ​ស្មានថា​"​ជា​ស្រី​រកស៊ី​" ​ហើយ​ត្រូវ​សន្តិសុខ​ក្លឹប​ឃាត់ខ្លួន​បញ្ជូនមក ប៉ុស្តិ៍​តែ​ម្ដ​ង៕

Untitled 1
adverise with khmeread
Loading ad ...