ឃាត់​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​កត់​ពុង​ហ្គេម​បាញ់​ត្រី

    ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​សង្កាត់​មាន ប៉ូលិស​ប៉ុស្តិ៍ ប្រជា​ការពារ​សង្កាត់ និង មេភូមិ បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​១ កន្លែង​ស្ថិតនៅ​មាត់ទន្លេ​ក្រុម​៥ ភូមិក សង្កាត់​ច្រាំង​ចំរេះ ២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​កត់​ពុង​ហ្គេម នៅ​ថ្ងៃទី​២៨ ​ធ្នូ​ ២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហ៊ាង សុ​ម៉ាលី ភេទ​ស្រី អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ក្រុង​ភ្នំ​ពេញ មុខរបរ កត់​ពង់​ហ្គេម​បាញ់​ត្រី។​ សម្ភារៈ​ដកហូត​មាន ១- ទូ​ហ្គេម 01 គ្រឿង, ២-​ប្រាក់​ខ្មែរ​ចំនួន ​២០.០០០ រៀល ​និង​៣-​ទូរស័ព្ទដៃ​អិន​ចុច​ពិល​ចំនួន ០១ គ្រឿង។​

    បច្ចុប្បន្ន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​អនុវត្តន៍​តាម​នីតិ​វិធី៕
 

Untitled 1 adverise with khmeread

មតិយោបល់