ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តតាកែវ​ចាប់​ចោរលួច​ម៉ូតូ​២​នាក់​

    តាកែវ ៖ ប៉ូលិស​កា​រិ​យាយ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តតាកែវ បាន​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​ម៉ូតូ​កាលពី​រសៀល​ថ្ងៃទី​២៨​​ ធ្នូ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ សូ សា​រ៉ែ​ន ភេទប្រុស ​អាយុ​២៤​ឆ្នាំ និង​២-​ឈ្មោះ ​ឆឹង កូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។​

    ប៉ូលិស​បន្តថា ពួកគេ​បាននាំគ្នា​លួច​កាច់​សោក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2013 ​ពាក់​ស្លាក​លេខ​កំពង់ធំ ​1C- 3067​ ជា​របស់​ឈ្មោះ​ ឌិន កុសល ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

    ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី៕

Untitled 1
adverise with khmeread
Loading ad ...