Jamie Radknapp: Dele Alli និងក្លាយជាខ្សែបម្រើឆ្នើមដាច់​គេ​ក្នុងពិភព​លោក

          អ្នក​ធ្វើ​អត្ថាធិប្បាយលោក Jamie Redknapp គិតថា កីឡាករ Dele Alli អាចនឹងក្លាយ​ជា​កីឡាករ​ឆ្នើមម្នាក់​ក្នុងចំណោម​ខ្សែ​បម្រើ​ឆ្នើម​ដាច់​គេ​ក្នុងពិភព​លោក បន្ទាប់ពីកីឡាកររូបនេះ​បង្ហាញ​សមត្ថភាព​ដ៏អស្ចារ្យ​ ពេល​ប្រកួត​ជាមួយ​ក្រុម Southampton។​

          កីឡាកររូបនេះរក​បាន​២​គ្រាប់​​សម្រាប់​ក្រុម Tottenham និងជួសឲ្យក្រុម​របស់លោក Mauricio Pochettino តាម​យក​ឈ្នះគូប្រកួត​របស់​ខ្លួន​វិញ​។ ទោះបី​ជា​លោក Pochettino អះអាង​ លទ្ធផល​នេះ​បាន​មក​ពី​ការ​ប្រឹង​ប្រឹង​របស់ក្រុម​ទាំង​មូល​ក៏ដោយ តែលោក Radknapp បាន​កោតសរសើ​រ​ Alli ដែល​​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​នៅក្របខណ្ឌ​ PL ។

          លោក Radknapp បាន​និយាយថា “​គាត់មាន​អ្វីៗគ្រប់យ៉ាង​ ដើម្បី​ក្លាយ​ជាខ្សែបម្រើ​ឆ្នើមម្នាក់ក្នុងពិភព​លោក”។ ​គាត់​គឺជា​កីឡា​ករ​បាល់ទាត់ដ៏ល្អម្នាក់។ ក្លឹប Tottenham ពិតជា​មាន​សំណាងណាស់ដែល​មាន​ Alli​ ៕

Dele alli
adverise with khmeread